ព័ត៌មានអន្តរជាតិ

កាក់ Bitcoin កើនឡើង ដល់តម្លៃមួយខ្ពស់បំផុត ១២ម៉ឺនដុល្លារក្នុងមួយកាក់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT តម្លៃរបស់កាក់ Bitcoin បានកើនលើស ១២ម៉ឺនដុល្លារជាកំណត់ត្រាថ្មី តាមរយៈអត្រាកើនឡើង ពីមួយឆ្នាំនេះប្រមាណ ជា៣០ភាគរយ ។
យោងតាមទិន្នន័យរបស់ CoinDesk រូបិយប័ណ្ណគ្រីបតូនេះ ត្រូវបានជួញដូរនៅប្រហែល១២២,៧០០ដុល្លារ គិតត្រឹមម៉ោង៨ព្រឹកម៉ោង សកលកាលពីថ្ងៃចន្ទ។

ក្រុមអ្នកវិភាគបានចាត់ទុកការប្រមូលផ្តុំនេះថា ជាតម្រូវការស្ថាប័នរឹងមាំ និងការផ្លាស់ប្តូរគោលនយោបាយអាមេរិក ដែលជំរុញដោយប្រធានាធិបតីអាមេរិក Donald Trump ដែលបានហៅខ្លួនឯងថាជា ប្រធានាធិបតីគ្រីបតូ crypto president។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានជំរុញ ឱ្យមានច្បាប់មិត្តភាព សម្រាប់ឧស្សាហកម្មនេះ បន្ទាប់ពីការសន្យាយុទ្ធនាការ របស់គាត់ក្នុងការបង្កើត ប្រទេសរបស់គាត់ជា “រដ្ឋធានីគ្រីបតូរបស់ពិភពលោកឬ Crypto Capital of the Word”ផងដែរ។

កាលពីខែមីនា លោក Trump ក៏បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើតទុនបម្រុង Bitcoin យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដោយស្របតាមការ សន្យារបស់លោកក្នុងការធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា “រដ្ឋធានីគ្រីបតូរបស់ពិភពលោក”។ជាលទ្ធផល រដ្ឋArizona និង New Hampshire បានអនុម័តច្បាប់បង្កើតទុនបម្រុង Bitcoin កម្រិតរដ្ឋទៀតផង។

ការកើនឡើងរបស់ Bitcoin បានជំរុញឱ្យមានការកើនឡើងយ៉ាង ទូលំទូលាយនៅទូទាំងរូបិយប័ណ្ណគ្រីបតូ ផ្សេងទៀតផងដែរ។ ក្នុងនោះកាក់Ether ដែលជាកាក់ធំជាងគេទីពីរបានឡើង ដល់កម្រិតខ្ពស់រយៈពេលប្រាំខែគឺ៣,០៤៨ ដុល្លារ កាលពីថ្ងៃចន្ទហើយមូល ធននីយកម្មទីផ្សារគ្រីបតូសរុបឥឡូវនេះមានចំនួន ៣,៧៨ទ្រីលានដុល្លារ មកហើយបើយោងតាមទិន្នន័យដោយ ​​CoinMarketCap៕

ប្រែសម្រួល៖ស៊ុនលី

To Top