ព័ត៌មានអន្តរជាតិ

ទាហានថៃ បីនាក់ ដើរជាន់មីន បណ្តាលឱ្យរងរបួសធ្ងន់ ក្នុងនោះ ម្នាក់ត្រូវកាត់ជើងចោល

បរទេស៖ ទាហានថៃបីនាក់បានរងរបួស ដោយម្នាក់បានបាត់បង់ជើង នៅពេលគ្រាប់មីនមួយ បានផ្ទុះនៅតំបន់ Chong Bok ក្នុងស្រុក Nam Yuen នៃខេត្តភាគឦសា ន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធភូមិភាគទី២ រាយការណ៍កាលពីយប់ថ្ងៃពុធថា ទាហានម្នាក់បានជាន់មីន ខណៈក្រុមរបស់គាត់កំពុងល្បាត ពីមូលដ្ឋានប្រតិបត្តិការមរកត ដល់ភ្នំ ៤៨១ វេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃពុធ ។

ការផ្ទុះនេះបានធ្វើឱ្យទាហានបីនាក់ រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sunpasitthirasong ក្នុងស្រុក Muang នៃខេត្ត Ubon Ratchathani ។

ទាហានដែលរងរបួសរួមមាន ជើងឆ្វេងត្រូវរបួសត្រង់កជើង ។ គាត់នៅតែដឹងខ្លួន ខណៈកំពុងទទួលជំនួយបឋម ដំណោះស្រាយប្រើទឹកអំបិល និងអុកស៊ីហ្សែន ហើយត្រូវបានដឹកទៅមន្ទីរពេទ្យ តាមឧទ្ធម្ភាគចក្រ។

To Top