ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំក្រុមប្រឹក្សា រដ្ឋមន្ត្រីការបរទេស នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ បើកធ្វើនៅទីក្រុង Tianjin

លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃនៅទីក្រុង Tianjin កាលពីថ្ងៃទី ១៥ខែកក្កដា។
លោក Wang Yi បាននិយាយថា រដ្ឋសមាជិកនានាគួរតែឈាន ដល់គំនិតឯកភាពរួមបន្ថែមទៀត ស្តីពីការពង្រឹងការកសាងអង្គការសហប្រតិបត្តិការ សៀងហៃ ដោយអាកប្បកិរិយាប្រកប ដោយការទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រ និងអនាគត ។

លោក Wang Yi បានលើកឡើងនូវសំណើប្រាំចំណុច សម្រាប់ការអភិវឌ្ឍ នាពេលអនាគត នៃអង្គការសហប្រតិបត្តិការ សៀងហៃ៖ ទីមួយ មិនបំភ្លេចគោលបំណងដើម ហើយបន្តអនុវត្ត “ស្មារតីសៀងហៃ”។ ទី២ រ៉ាប់រងសុខទុក្ខជាមួយគ្នា និងពង្រឹងមូលដ្ឋាន សន្តិសុខ ។ ទីបី ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងឈ្នះ-ឈ្នះ ជំរុញឱ្យក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍ។ ទី៤ មានមេត្រីរាប់អានជាមួយអ្នកជិតខាង រួមគ្នាកសាងផ្ទះដ៏ស្រស់ស្អាត ។ ទី៥ ប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹមត្រូវ និងការពារយុត្តិធម៌ និងសច្ចធម៌។
លោក Wang Yi បានប្រកាសថា កិច្ចប្រជុំកំពូលអង្គការ សហប្រតិបត្តិការសៀងហៃ នឹងប្រព្រឹត្តទៅនៅទីក្រុង Tianjin ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញាខាងមុខ ។ ខណៈនោះ មេដឹកនាំនៃប្រទេសចំនួនជាង ២០ និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិចំនួន ១០ នឹងចូលរួមសកម្មភាព ពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលនេះ។

To Top