“ផលិតផលក្នុងស្រុក សរុបរបស់ចិន ក្នុងឆមាសទីមួយ ឆ្នាំនេះ មានចំនួនលើសពី៦៦ទ្រីលានយាន់ប្រាក់ចិន បើគិត តាមតម្លៃថេរ បានកើនឡើង៥,៣ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។” កាលពីថ្ងៃទី១៥ ខែកក្កដា រដ្ឋបាលជាតិស្ថិតិចិន បានចេញផ្សាយ ទិន្នន័យ សេដ្ឋកិច្ចចិននៅឆមាសទីមួយ នៃឆ្នាំ២០២៥ ។ សេដ្ឋកិច្ចជាតិចិន បានទប់ទល់នឹង កម្លាំងសម្ពាធនិងពុះពារឧបសគ្គ បានដំណើរការដោយនឹងនរ ជាទូទៅនិងអភិវឌ្ឍយ៉ាងល្អប្រសើរ និងប្រកបដោយស្ថិរភាព ។

បើមើលពីទិន្នន័យក្នុងវិស័យគន្លឹះ ដូចជាពាណិជ្ជកម្ម អន្តរជាតិ ការប្រើប្រាស់និងហិរញ្ញវត្ថុ ជាដើមដែលរដ្ឋាភិបាលចិន បានប្រកាសនៅពេលថ្មីៗ កន្លងទៅនេះ អាចឃើញពីភាពកក់ក្តៅនិងសញ្ញាវិជ្ជមាន ជាច្រើននៃការដំណើរ ការសេដ្ឋកិច្ចប្រទេសចិន ។
តាមទិន្នន័យពាណិជ្ជកម្មអន្តរជាតិ ដែលរដ្ឋបាលគយប្រទេសចិន បានប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដាឱ្យដឹងថា ទំហំនាំចេញ នាំចូល ខាងពាណិជ្ជកម្មទំនិញ នៃប្រទេសចិន នៅឆមាសទីមួយឆ្នាំនេះ មានចំនួន២០ទ្រីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេលដូចគ្នា ក្នុងប្រវត្តិសាស្ត្រ ។ ការនាំចេញនាំចូល ខាងពាណិជ្ជកម្មអន្តរជាតិ សម្រេចបាននូវកំណើន ក្នុងរយៈពេល៧ត្រីមាស ជាប់ៗគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងមានចំនួន លើសពី១០ទ្រីលានយាន់ ប្រាក់ចិនក្នុងរយៈពេល ៩ត្រីមាសជាប់ៗគ្នា ។

ស្របពេលដែលពាណិជ្ជកម្ម អន្តរជាតិ មានការវិវឌ្ឍ រីកចម្រើនប្រកបដោយភាពនឹងនរ សក្តានុពលនៃតម្រូវការ ក្នុងស្រុកក៏បានបញ្ចេញ ជាបន្តបន្ទាប់ដែរ កម្លាំងចលករ នៃការប្រើប្រាស់បានលេចចេញ និន្នាការទៅរកភាពនឹងនរ ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទិន្នន័យលក់រាយរបស់ចិន មានបួនលើកបានលើស ពីការព្យាករណ៍ក្នុងទីផ្សារ ។
ក្នុងវិស័យហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ ដែលធូររលុងសមល្មមបានផ្តល់ការគាំទ្រ ដ៏រឹងមាំចំពោះការអភិវឌ្ឍ ទៅរកភាពល្អប្រសើរនៃសេដ្ឋកិច្ច ។ តាមទិន្នន័យថ្មីបំផុត នៃធនាគារប្រជាជនចិន បានបង្ហាញឱ្យដឹងថា នៅចុងខែមិថុនា ទំហំសហហិរញ្ញប្បទាន សង្គមចិន និងសមតុល្យ នៃបរិមាណផ្គត់ផ្គង់រូបិយវត្ថុ (M2) បានកើនឡើង ៨,៩ភាគរយនិង៨,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ល្បឿនកំណើនបានកើន ឡើង០,៨ ភាគរយនិង២,១ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ក្នុងវិស័យផលិតកម្ម នៅខែមិថុនា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ នៃមុខរបរផលិតកម្ម(PMI)របស់ចិន សន្ទស្សន៍សកម្មភាពធុរកិច្ចមិន មែនមុខរបរផលិតកម្ម និងសន្ទស្សន៍PMIចម្រុះគឺ៤៩,៧ភាគរយ ៥០,៥ភាគរយ និង៥០,៧ភាគរយដោយឡែកពីគ្នា សន្ទស្សន៍ធំៗទាំងបីសុទ្ធតែមានការកើនឡើងបើប្រៀបធៀបនឹងខែឧសភា ។ សញ្ញាវិជ្ជមាន នៃវិស័យផលិតកម្ម ក៏បានបង្ហាញលើការពន្លឿនជំរុញ ការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មនិង ការរីកចម្រើន ជាបន្តបន្ទាប់ នៃកម្លាំងចលករថ្មីដែរ ។ នៅឆមាសទីមួយឆ្នាំនេះ ចំនួនផលិតនិងលក់ដូរ រថយន្តរបស់ចិន សុទ្ធតែលើសពី ១៥លានគ្រឿង ដែលបង្ហាញពីភាពធន់នៃតួអង្គសេដ្ឋកិច្ចពិត ។ សមិទ្ធផលខាងបច្ចេកវិទ្យា ដែលមាន កម្មវិធីDeepSeekជាតំណាងបានជំរុញ “បញ្ញាសិប្បនិម្មិត +”រីកចម្រើន ទៅកាន់ខ្សែសង្វាក់ ទាំងមូល នៃឧស្សាហកម្ម កម្មន្តសាល ។ ពីខែមករា ដល់ខែឧសភាឆ្នាំនេះ ចំណុះដំឡើងម៉ាស៊ីន អគ្គិសនីដើរ ដោយថាមពលពន្លឺ ព្រះអាទិត្យបានកើន ឡើង៥៦,៩ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្ហាញថា ការឆ្ពោះទៅរកការធ្វើបរិវត្តកម្ម កាបូនទាបនិងបៃតងត្រូវបានពន្លឿន ។
ប្រទេសចិនជាប្រទេសធំទី១ ខាងឧស្សាហកម្មកម្មន្ត សាលលើទូទាំងពិភពលោក ចាប់ពី“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំ ទី១៤”មក តម្លៃបន្ថែម នៃឧស្សាហកម្មកម្មន្ត សាលជារៀងរាល់ឆ្នាំ សុទ្ធតែលើសពី៣០ទ្រីលានយាន់ប្រាក់ចិន បរិមាណផលិតផលិតផល ឧស្សាហកម្មសំខាន់ៗជាង២០០ប្រភេទជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ។ ខណៈពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រឈមមុខ នឹងការវាយប្រហារ សមត្ថភាពស្ដារឡើងវិញដោយខ្លួនឯង និងសមត្ថភាពជំនួសដោយខ្លួនឯង នៃខ្សែសង្វាក់ឧស្សាហកម្ម របស់ចិនត្រូវបានបង្ហាញយ៉ាងពេញលេញ ដែលបានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កំណើនដ៏នឹងនរនៃការនាំចេញ ។ ការរួមបញ្ចូលយ៉ាងស៊ីជម្រៅ នៃការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មធ្វើឱ្យការនាំចេញមានកម្លាំងប្រកួតប្រជែងដ៏គ្រប់គ្រាន់ ។
បច្ចុប្បន្ននេះ ប្រឈមមុខនឹងបរិយាកាស ខាងក្រៅដែលមានភាពកាន់ តែស្មុគ្រស្មាញ និងតឹងរ៉ឹងពីមួយថ្ងៃទៅមួយថ្ងៃ សេដ្ឋកិច្ចចិនបានទប់ទល់នឹង កម្លាំងសម្ពាធ ផ្នែកផ្គត់ផ្គង់ និងតម្រូវការត្រូវ បានកែលម្អក្នុង ពេលដំណាលគ្នា កម្លាំងផលិតកម្មគុណភាពថ្មី ត្រូវពន្លឿនការពូនជ្រំ មូលដ្ឋានសម្រាប់ដំណើរ ការសេដ្ឋកិច្ច បន្តត្រូវពង្រឹង ហើយកម្លាំងចលករ បានពន្លឿន ការប្រមូលផ្តុំ ។ ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ច បានវិភាគថា ពិតមែនតែបរិយាកាសខាងក្រៅ នៅតែមានភាព មិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែទន្ទឹមនឹងប្រសិទ្ធភាព នៃគោលនយោបាយបានដើរតួនាទី ជាបន្តបន្ទាប់ កម្លាំងរស់រវើកនិងកម្លាំងចលករ នៃពាណិជ្ជកម្មអន្តរជាតិរបស់ចិន ត្រូវបានរំពឹងថានឹងត្រូវបំផុស ថែមមួយកម្រិតទៀត សេដ្ឋកិច្ចរបស់ចិននឹងបន្តបញ្ចេញភាពធន់ និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា ៕
