សន្និសីទស្តីពីការងារទីក្រុង នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន បានរៀបចំឡើង នៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកក្កដា។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានបូកសរុប ពីសមិទ្ធផលនៃការអភិវឌ្ឍ ទីក្រុងក្នុងប្រទេសចិន តាំងពីចូលយុគសម័យថ្មីមក វិភាគអំពីស្ថានភាព ដែលកំពុងប្រឈមមុខនឹងការងារទីក្រុង និងបានបញ្ជាក់អំពីតម្រូវការទូទៅ គោលការណ៍សំខាន់ៗ និងភារកិច្ចសំខាន់ៗ សម្រាប់ធ្វើការងារទីក្រុងឱ្យបានល្អ ។
កិច្ចប្រជុំបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជ បក្សកុម្មុយនីស្តចិនលើកទី១៨មក កម្រិតនគរូបនីយកម្មបែបថ្មី និងកម្រិតថ្នាក់នៃការអភិវឌ្ឍទីក្រុង កម្រិតគ្រោងផែនការ កសាង និងអភិបាលកចិ្ច កម្រិតសមស្របនឹងការ រស់នៅនិងប្រកបអាជីព កម្រិតការ ការពារនិងបន្តវេនប្រវត្តិសាស្ត្រ និងវប្បធម៌ និងគុណភាពបរិស្ថានអេកូឡូស៊ី របស់ប្រទេសចិនត្រូវ បានកែលម្អយ៉ាងខ្លាំង ។
កិច្ចប្រជុំនេះបានចាត់ចែង ការងារសំខាន់ៗ ចំនួន៧ចំណុច ស្តីពីការងារទីក្រុង។ ទី១ ផ្តោតលើការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទីក្រុងទំនើប ។ ទី២ ផ្តោតលើការកសាងទី ក្រុងច្នៃប្រឌិតថ្មី ប្រកបដោយភាពរស់រវើក ។ ទី៣ ផ្តោតលើការកសាងទីក្រុង ប្រកបដោយ ផាសុកភាព និងស័ក្តិសមនឹងការរស់នៅ។ ទី៤ ផ្តោតលើការកសាង ទីក្រុងដ៏ស្រស់ស្អាតដែលពណ៌បៃតង និងកាបូនទាប។ ទី៥ ផ្តោតលើការកសាង ទីក្រុងប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ។ ទី៦ ផ្តោតលើការកសាងទីក្រុង ស៊ីវិល័យ ដែលគោរព សីលធម៌ ។ ទី៧ ផ្តោតលើការកសាង ទីក្រុងឆ្លាតវៃ ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់៕
