នាព្រឹកថ្ងៃទី ១៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា ជាមួយលោក Albanese នាយករដ្ឋមន្ត្រី អូស្ត្រាលី ដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន នៅវិមានសភា ប្រជាជនទីក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ការប្រកាន់ខ្ជាប់ នូវសមភាព ការស្វែងរកគំនិតឯកភាពរួម និងរក្សាទុកគំនិតខុសគ្នា និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក គឺសមស្របនឹងផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរចិននិងអូស្រ្តាលី ។ មិនថា ស្ថានការណ៍អន្តរជាតិ មានការប្រែប្រួលយ៉ាងណានោះទេ ក៏យើងត្រូវប្រកាន់ខ្ជាប់ ទិសដៅជាទូទៅនេះ។ លោកបានលើកសំណើថា ទី ១ ប្រទេសចិន និងអូស្ត្រាលីគួរតែបន្តពង្រឹង ទំនុកចិត្តជាយុទ្ធសាស្ត្រ។ ទី២ ត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផល ប្រយោជន៍ទៅវិញទៅមក ។ ទី៣ បង្កើនចំណងមិត្តភាព រវាងប្រជាជននិង ប្រជាជនឱ្យបានទូលំទូលាយ។ ទី៤ រួមគ្នាឆ្លើយតបទៅនឹងហានិភ័យ និងបញ្ហាប្រឈម។

ជាការឆ្លើយតប លោក Albanese បានថ្លែងថា ក្នុងប៉ុន្មាន ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងអូស្ត្រាលី-ចិន មានការរីកចម្រើន ជាវិជ្ជមាន។ អូស្ត្រាលីថែរក្សាទំនាក់ទំនងជាមួយចិន ហើយរំពឹងទុក ធ្វើការជាមួយចិន ដើម្បីជំរុញការអភិវឌ្ឍទំនាក់ ទំនងអូស្ត្រាលី-ចិនប្រកបដោយសមភាព ស្វែងរកគំនិតឯកភាព រួមនិងរក្សាទុកគំនិតខុសគ្នា និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងន័យជំរុញការអភិវឌ្ឍ នៃទំនាក់ទំនងអូស្រ្តាលី-ចិន៕
