បរទេស ៖ គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ ភាគខាងត្បូងនៃរដ្ឋអាឡាស្កា កាលពីរសៀលថ្ងៃពុធ ដោយជំរុញ ឱ្យមានការព្រមានអំពីរលកយក្ស ស៊ូណាមិ ពាសពេញតំបន់ភាគកណ្តាល និងភាគនិរតីនៃរដ្ឋ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង 12:37 នាទីយប់ ម៉ោងនៅអាឡាស្កា ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល 83 ម៉ាយភាគអាគ្នេយ៍នៃទីក្រុង King Cove ។ ការរញ្ជួយដែលត្រូវបានវាស់ជាជំហានដំបូង នៅកម្រិត ៧.៣រ៉ិចទ័រ ត្រូវបានគេមានអារម្មណ៍ដឹង យ៉ាងទូលំទូលាយនៅទូទាំងសហគមន៍ នៅតាមឆ្នេរសមុទ្រ Aleutian Chain, Alaska Peninsula និង Cook Inlet ។
ជាការឆ្លើយតប រដ្ឋបាលមហាសមុទ្រ និងបរិយាកាស ជាតិ (NOAA) និងសេវាអាកាសធាតុជាតិ (NWS) បានចេញការព្រមាន អំពីរលកយក្សស៊ូណាមិ សម្រាប់ឧបទ្វីបអាឡាស្កា ចាប់ពីច្រកចូល Kennedy រហូតដល់ Unimak Pass និងលាតសន្ធឹងឆ្ពោះទៅកាន់ Anchorage។
ក្រសួងប៉ូលីស Homer បានចេញការជូនដំណឹងមួយដោយ ណែនាំអ្នកស្រុកឱ្យស្វែងរកទីទួលខ្ពស់ ខណៈដែលអាជ្ញាធរគ្រាអាសន្ន Anchorage បាននិយាយថា ទីក្រុងមិនប្រឈមនឹងការគំរាមកំហែង ភ្លាមៗនោះទេ។
ស៊ីរ៉ែនត្រូវបានលឺសំលេងនៅក្នុង Old Harbor និងតំបន់ដែលរងផលប៉ះពាល់ផ្សេងទៀត ជាមួយនឹងការព្រមានក៏បានផ្សាយតាមវិទ្យុផងដែរ នេះបើយោងតាមវីដេអូដែលថតបានដោយអ្នកស្រុក៕
ប្រែសម្រួលៈ ណៃ តុលា
