បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT និយតករអាកាសចរណ៍ស៊ីវិល របស់ប្រទេសឥណ្ឌា បានបញ្ជាឱ្យក្រុមហ៊ុនដឹកជញ្ជូន របស់ប្រទេសនេះ ត្រួតពិនិត្យហេតុការណ៍បញ្ហា ដែលបង្កឡើងដោយកុងតាក់ប្រេង នៅលើយន្តហោះ Boeing ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍បឋមស្តីពីការធ្លាក់យន្តហោះ Air India ក្នុងខែមិថុនាបានបង្ហាញថាការបង្ហូរប្រេង ត្រូវបានកាត់ផ្តាច់ត្រឹមតែប៉ុន្មាន វិនាទីបន្ទាប់ពីការហោះហើរ។
យន្តហោះ 787-8 Dreamliner របស់ចក្រភពអង់គ្លេស ដែលដឹកមនុស្ស២៤២ នាក់ បានធ្លាក់ចូលទៅក្នុង អន្តេវាសិកដ្ឋាន នៃមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌាភ្លាមៗ បន្ទាប់ពីហោះឡើងកាលពីថ្ងៃទី១២ ខែមិថុនាហើយ មានមនុស្សតែម្នាក់គត់ នៅលើយន្តហោះបានរួចជីវិតដោយឡែកមនុស្ស១៩នាក់នៅផ្ទាល់ដីក៏បាន បាត់បង់ជីវិទៅជាមួយផងដែរ។
កាលពីថ្ងៃចន្ទ និយតករឥណ្ឌា បាននិយាយថា ខ្លួនបានចេញបញ្ជា បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកនិងអន្តរជាតិជាច្រើន បានចាប់ផ្តើមធ្វើការត្រួតពិនិត្យ ដោយខ្លួនឯងអំពីយន្តការចាក់សោដែលភ្ជាប់ទៅនឹងកុងតាក់។ ការណែនាំនេះអនុវត្តចំពោះយន្តហោះ Boeing 787 Dreamliners ក៏ដូចជាយន្តហោះ 737s នេះបើយោងតាម The Economic Times។
កាលពីថ្ងៃសៅរ៍ របាយការណ៍បឋម របស់ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ របស់ប្រទេសឥណ្ឌាបានរកឃើញថាការធ្លាក់នៅទីក្រុង Ahmedabad គឺបណ្តាលមកពីការផ្គត់ផ្គង់ប្រេងដល់ម៉ាស៊ីនត្រូវបានបិទ ។ របាយការណ៍ បាននិយាយថា កុងតាក់កុងតាក់ដែលគ្រប់គ្រងការផ្គត់ផ្គង់ត្រូវបានផ្លាស់ទីទៅទីតាំង កាត់ផ្តាច់ មួយវិនាទីបន្ទាប់ពីហោះឡើង ដោយបិទប្រេងទៅ ម៉ាស៊ីនទាំងពីរតែម្តង។
សេចក្តីរាយការណ៍ដដែល បានបន្ថែមថា ម៉ាស៊ីនរបស់យន្តហោះត្រូវបានចាប់ផ្តើមឡើងវិញ នៅពេលដែលកុងតាក់ត្រូវបានបើកឡើងវិញ ប៉ុន្តែយន្តហោះបានបន្តចុះ រួចទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
