បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសំណើដើម្បីបន្តការប្រគល់អាវុធរបស់អាមេរិកឱ្យអ៊ុយក្រែន ដោយសហភាពអឺរ៉ុបជាអ្នកចំណាយប្រាក់។ លោកស្រី Kaja Kallas អ្នកការទូតកំពូលរបស់ សហភាពអឺរ៉ុប បាននិយាយថា សំណើនេះត្រូវបានស្វាគមន៍ ប៉ុន្តែថា លោក ត្រាំ មិនគួរយកមុខលើជំនួយនេះទេ លុះត្រាតែសហរដ្ឋអាមេរិកមានឆន្ទៈ “ចែករំលែកបន្ទុកចំណាយ” ។
ទីក្រុងមូស្គូបានអះអាងយ៉ាងខ្ជាប់ខ្ជួនថា គ្មានជំនួយយោធា របស់លោកខាងលិចណា ដែលនឹងធ្វើឲ្យវាផ្លាស់ប្តូរគោលដៅស្នូល របស់ខ្លួននៅក្នុងជម្លោះនោះទេ ។ វិមានក្រឹមឡាំងបានពណ៌នាវិធីសាស្រ្តរបស់សហភាពអឺរ៉ុបថា ជាការប៉ុនប៉ងដើម្បីអូសបន្លាយសង្គ្រាម “ដល់អ៊ុយក្រែនចុងក្រោយ” និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ី ដោយប្រើអ៊ុយក្រែនជាអ្នកតំណាងសង្គ្រាម។
លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ការលក់អាវុធទៅឱ្យអ៊ុយក្រែន គឺជាឱកាសអាជីវកម្ម សម្រាប់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់លោករក្សាសំណើនេះ ជាការផ្លាស់ប្តូរទំនួលខុសត្រូវសម្រាប់អនាគត របស់អ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុប ដែលខ្លួននិយាយថា មានផលចំណេញច្រើនបំផុតក្នុង ការទទួលបានឬខាត៕
ប្រែសម្រួលៈ ណៃ តុលា
