បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផែនការ ជូនដំណឹងដល់ប្រទេសជាង១៥០ហើយថា ពួកគេអាចប្រឈមមុខ នឹងអត្រាពន្ធថ្មី ១០ឬ១៥ភាគរយ ក្នុងពេលឆាប់ៗនេះ។
លោក Trump បានកែលម្អគោល នយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ចាប់តាំងពីការវិលត្រឡប់ មកកាន់តំណែង ក្នុងខែមករា ដោយបានកំណត់ពន្ធដ៏ធំទូលាយ ដើម្បីការពារឧស្សាហកម្ម ក្នុងស្រុក។
កញ្ចប់ដែលកើតឡើង នៅចំថ្ងៃទិវា “ថ្ងៃរំដោះឬ Liberation Day” របស់គាត់នៅថ្ងៃទី២ខែមេសា បានណែនាំតម្លៃពន្ធគយថ្មី យ៉ាងហោចណាស់ ១០ភាគរយ លើការនាំចូលស្ទើរតែទាំងអស់ រួមជាមួយនឹងអត្រាកាន់តែខ្ពស់ សម្រាប់ទំនិញពីដៃ គូសំខាន់ៗរួមមានប្រទេសចិន ម៉ិកស៊ិក កាណាដា និងសហភាពអឺរ៉ុបតាមរយៈការ ពន្ធបន្ថែមលើដែក អាលុយមីញ៉ូម និងយានជំនិះបានជំរុញពន្ធជាមធ្យមដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃពុធ លោក Trump បាននិយាយថា ៖យើងនឹងមានប្រទេស ជាង១៥៩ដែលយើងគ្រាន់តែនឹងផ្ញើ ការជូនដំណឹងអំពីការបង់ប្រាក់ចេញ ហើយការជូនដំណឹងនឹងបញ្ជាក់ថា តើអត្រាពន្ធនឹងទៅជាយ៉ាងណា។
គួរឲ្យដឹងបន្ថែមទៀតដែរថា មកទល់ពេលនេះ សកម្មភាព ឧស្សាហកម្ម របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះចាប់តាំង ពីការស្តារឡើងវិញ នូវពន្ធគយហើយរបាយការណ៍ពីវិទ្យាស្ថាន សម្រាប់ការគ្រប់គ្រង ការផ្គត់ផ្គង់បានលើកឡើង ពីភាពទន់ខ្សោយ នៃផលិតកម្ម និងការរាំងស្ទះខ្សែ សង្វាក់ផ្គត់ផ្គង់ឡើងវិញ ផងដែរក្នុងពេលជាមួយគ្នានេះ ៕
ប្រែសម្រួល៖ស៊ុនលី
