រសៀលថ្ងៃទី ១៧ ខែកក្កដា លោកស្រី Peng Liyuan ភរិយា របស់ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញចូលរួមសកម្មភាព ចងមិត្តនៃយុវជនចិន និងអាមេរិក ឈ្មោះ«មិត្តភាព Guling » ឆ្នាំ ២០២៥ នៅទីស្នាក់ការ សមាគមប្រជាជនចិន សម្រាប់មិត្តភាពជាមួយបរទេស ព្រមទាំងថ្លែងសុន្ទរកថា។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសយើងទាំងពីរចិន និងអាមេរិកមានភាពខុសគ្នា ខាងប្រវត្តិសាស្ត្រ វប្បធម៌ និងភាសា ប៉ុន្តែប្រជាជន នៃប្រទេសយើងទាំងពីរ សុទ្ធតែស្រឡាញ់គ្រួសារ មានចិត្តស្លូតត្រង់ និងមេត្រីភាព ឧស្សាព្យាយាមនិងស្វែងរកភាពប្រាកដប្រជា ដូច្នេះអាចក្លាយជាមិត្តល្អ និងដៃគូល្អ ។ ជាងមួយឆ្នាំបន្ទាប់ពីប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមស្តីពី “អញ្ជើញយុវជនអាមេរិកចំនួន ៥ ម៉ឺននាក់ ឱ្យមកផ្លាស់ប្តូរ និង រៀនសូត្រនៅប្រទេសចិនក្នុង រយៈពេល ៥ ឆ្នាំខាងមុខ” មក យុវជនអាមេរិក ជាច្រើនបានមកទស្សនកិច្ចសិក្សា នៅប្រទេសចិន តាមការអញ្ជើញ។ ពួកគេបានដកបទពិសោធ ពីប្រទេសចិនដ៏ពិតប្រាកដ និងរាប់អានមិត្តថ្មីៗ ដែលបានរួមគ្នារឹតចំណង មេត្រីភាពរវាងចិននិងអាមេរិក។ រំពឹងថាសិស្សានុសិស្សគ្រប់រូប អាចក្លាយជាអ្នកបន្តវេន នៃមិត្តភាពចិន-អាមេរិក និងអ្នកជំរុញសន្តិភាពនិងមិត្តភាព ដើម្បីកសាងស្ពានមិត្តភាពចិន-អាមេរិក៕
