ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក Donald Trump ផឹកកូកា កូឡា ឬ Diet Coke រហូតដល់ ១២ កំប៉ុង ជារៀងរាល់ថ្ងៃ

បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា ក្រុមហ៊ុន Coca-Cola បានយល់ព្រមជំនួស នៃការប្រើស្ករពោត ដែលមានជាតិស្ករខ្ពស់ មកប្រើស្ករអំពៅ នៅក្នុងភេសជ្ជៈរបស់ខ្លួនវិញ ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា លោក Trump ដែលត្រូវបានគេរាយការណ៍ថា ផឹកកូកា ដែលគ្មានជាតិស្ករ ឬ កាឡូរីទាប រហូតដល់ ១២ កំប៉ុង ជារៀងរាល់ថ្ងៃ ហើយមានប៊ូតុងពិសេស សម្រាប់បញ្ជាភេសជ្ជៈ នៅលើតុរបស់គាត់ នៅក្នុងការិយាល័យ Oval ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានបង្ហោះនៅលើវេទិកា Truth Social របស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបាននិយាយទៅកាន់ Coca-Cola អំពីការប្រើប្រាស់ REAL Cane Sugar នៅក្នុងភេសជ្ជៈ កូកាកូឡា ក្នុងសហរដ្ឋអាមេរិក ហើយពួកគេបានយល់ព្រមធ្វើដូច្នេះ” ។

កូកាកូឡា មិនបានបញ្ជាក់ពីការប្ដូរនេះទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានប្រាប់សារព័ត៌មាន CNN ថា “ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ ជូនប្រកបដោយភាពច្នៃប្រឌិតថ្មី នៅក្នុងផលិតផល កូកាកូឡា របស់យើង នឹងត្រូវបានចែករំលែកក្នុងពេលឆាប់ៗនេះ” ។ នាយកប្រតិបត្តិ James Quincey បាននិយាយកាលពីខែមេសាថា ក្រុមហ៊ុនកំពុងធ្វើឱ្យមានការរីកចម្រើន លើការកាត់បន្ថយជាតិស្ករ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានកត់ចំណាំនៅលើគេហទំព័រ របស់ខ្លួនថា ខ្លួនមិនបានដឹងទេថា “មានភាពខុសគ្នានៃសុវត្ថិភាពរវាងអាហារ ដែលមានស្ករពោតដែលផ្ទុកជាតិស្ករខ្ពស់ និងអាហារដែលមានបរិមាណជាតិស្ករដូចជា នៅក្នុង ទឹកឃ្មុំ ឬជាតិផ្អែមប្រពៃណីផ្សេងទៀត”៕
ប្រែសម្រួលៈ ណៃ តុលា

To Top