ព័ត៌មានអន្តរជាតិ

លោក Xi លោក Trump និងលោក Putin អាចនឹងជួបប្រជុំគ្នា នៅក្នុងខែកញ្ញាខាងមុខនេះ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចជួបសមភាគីរុស្ស៊ី និង ចិន លោក Vladimir Putin និង Xi Jinping ក្នុងព្រឹត្តិការណ៍នាពេលខាងមុខ ដែលប្រារព្ធខួបលើកទី៨០ នៃជ័យជំនះលើចក្រភពជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ។

ប្រទេសចិន បានប្រកាសផែនការគោរព កាលបរិច្ឆេទជាមួយនឹងក្បួនដង្ហែរយោធានៅទីក្រុងប៉េកាំងក្នុងខែកញ្ញា ហើយទីក្រុងមូស្គូ បានបញ្ជាក់ថា លោកPutinក៏នឹងចូលរួមព្រឹត្តិការណ៍នេះ ដូចគ្នាដែរ។

រំលឹកឡើងវិញ កាលពីប្រវត្តិសាស្ត្រសហភាព​សូវៀត ចិន និង​អាមេរិក​បាន​សហការ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ ។

កាសែត The Times បានសរសេរកាលពីថ្ងៃសុក្រថា ទាំងអ្នកវិភាគ និងជនជាតិចិនធម្មតា បានអំពាវនាវឱ្យលោក Xi ចាប់យកឱកាសនេះ អញ្ជើញលោក Trump និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល៣ ភាគីក្នុងអំឡុងពេល នៃការប្រារព្ធពិធីជ័យជំនះ នាពេលខាងមុខ។

យោងតាមកាសែត The Times ដដែល ទីក្រុងប៉េកាំង បានលើកទឹកចិត្តឱ្យមានការរំពឹងទុក យ៉ាងជាក់លាក់លើប្រធានបទនេះ ដោយបដិសេធមិន ផ្តល់របាយការណ៍ របស់សារព័ត៌មានក្យូដូ របស់ប្រទេសជប៉ុន ដែលបានចេញផ្សាយកាលពីខែមុន ដែលបានអះអាងថា ការសម្រេចចិត្តអញ្ជើញ លោក Trump ត្រូវបានធ្វើឡើងរួចហើយនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top