ព័ត៌មានអន្តរជាតិ

ប្រេស៊ីល រិះគន់ផែនការចង់បន្ថែមទណ្ឌកម្មថ្មី របស់ប្រធានអង្គការណាតូ មកលើក្រុមប្រទេស BRICS

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានថ្កោលទោស ការអត្ថាធិប្បាយ របស់ប្រមុខណាតូ អំពីការដាក់ទណ្ឌកម្មបន្ទាប់បន្សំ ដែលមានសក្តានុពលលើក្រុមប្រទេស BRICS ជុំវិញការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ។

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte កាលពីថ្ងៃអង្គារ បានប្រកាសថាប្រេស៊ីល ឥណ្ឌា និងចិននឹងប្រឈមមុខនឹង ផលវិបាកជាបន្តបន្ទាប់ ប្រសិនបើពួកគេរក្សាទំនាក់ទំនង ពាណិជ្ជកម្មជាមួយរុស្ស៊ី ។

បន្ថែមពីនោះ លោកក៏​បាន​ជ្រើសរើស​ពាណិជ្ជកម្ម​ប្រេង និង​ឧស្ម័ន ហើយ​បាន​ជំរុញ​មេដឹកនាំ​ប្រទេស​ឲ្យ​ទូរស័ព្ទ​ទៅ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ហើយ​ជំរុញ​លោក​ឲ្យ​ចូលរួម​កិច្ចចរចា​សន្តិភាព ​អ៊ុយក្រែនផងដែរ។

គួរឲ្យដឹងដែរថា ប្រទេសប្រេស៊ីល គឺជាសមាជិកស្ថាបនិកនៃ BRICS ដែលបង្កើតឡើងក្នុងឆ្នាំ២០០៦ ជាមួយរុស្ស៊ី ឥណ្ឌា និងចិន។

ប្លុកសេដ្ឋកិច្ចនេះបានចាប់ផ្តើពង្រីកខ្លួនកាន់តែរឹងម៉ាំចាប់ តាំងពីពេលនោះមក រួមមានអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប់រួម និងឥណ្ឌូនេស៊ី។ កាលពីឆ្នាំមុន BRICS បានអនុម័តឋានៈ ប្រទេសជាដៃគូ ឬ Partner Country ថ្មីមួយដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ សមាជិកភាពដែលកំពុងកើនឡើងដែលបង្ហាញដោយប្រទេស ជាង៣០មកហើយផងដែរ។

ថ្លែងទៅកាន់ CNN ប្រេស៊ីល កាលពីថ្ងៃសុក្រ លោក Vieira បានច្រានចោលការ លើកឡើងរបស់លោក Rutte ដោយបញ្ជាក់បែបនេះថា ៖វាគឺជាមិនសមហេតុផល ឡើយ ដោយចង្អុលបង្ហាញថា NATO គឺជាប្លុកយោធា មិនមែនជាស្ថាប័នពាណិជ្ជកម្ម ហើយថាប្រេស៊ីលក៏មិនមែនជា សមាជិករបស់ខ្លួននោះដែរ ។

លោក Vieira បានបន្តថា៖ប្រេស៊ីល ដូចប្រទេសដទៃទៀតដែរ ដោះស្រាយរឿងពាណិជ្ជកម្មទ្វេភាគី ឬក្នុងក្របខ័ណ្ឌ WTO ។ ដូច្នេះ សេចក្តីថ្លែងការណ៍ទាំងនេះដោយ Rutte គឺគ្មានមូលដ្ឋានច្បាស់លាស់ និងមិនពាក់ព័ន្ធអ្វីទាល់តែសោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top