ព័ត៌មានអន្តរជាតិ

បារាំងជា “គ្រាប់បែកពេល វេលាសារពើពន្ធ” សម្រាប់សហភាពអឺរ៉ុប

RT News

បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍ ដោយយោងទៅលើអ្នកយុទ្ធសាស្រ្ត ING Groep NV ថា កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសបារាំងក្នុងការដោះស្រាយ ឱនភាពដែលកំពុងកើនឡើង របស់ខ្លួនបានធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពរបស់សហភាពអឺរ៉ុប ដោយទីផ្សារហិរញ្ញវត្ថុកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់អឺរ៉ូបានធ្លាក់ចុះ ដល់កម្រិតទាបក្នុងរយៈពេលមួយខែ ក្នុងសប្តាហ៍នេះ ដែលជំរុញដោយភាពតានតឹងជុំវិញផែនការកាត់បន្ថយឱនភាពដ៏ធំ របស់នាយករដ្ឋមន្ត្រីបារាំងលោក Francois Bayrou។ អ្នកយុទ្ធសាស្រ្តបានព្រមានថា សំណើរបស់លោក រួមទាំងការកាត់បន្ថយការងារ ក្នុងវិស័យសាធារណៈ និងការទប់ស្កាត់ការចំណាយសុខុមាលភាព អាចជំរុញឱ្យមានការជជែកដេញដោល នៅក្នុងរដ្ឋាភិបាលសំឡេងភាគតិច របស់ប្រទេសបារាំង និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន។

នៅក្នុងកំណត់ត្រាមួយ ដែលមើលឃើញដោយ Bloomberg អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណ Francesco Pesole បានព្រមានកាលពីថ្ងៃពុធថា ខណៈពេលដែលការធ្លាក់ចុះ នៃប្រាក់អឺរ៉ូត្រូវបានជំរុញដោយប្រាក់ដុល្លារ ប៉ុន្តែវាក៏ដោយសារតែបញ្ហាប្រឈមផ្នែកនយោបាយ និងសារពើពន្ធនៅក្នុងប្រទេសបារាំងផងដែរ ។

ផែនការ 43.8 ពាន់លានអឺរ៉ូ (50.9 ពាន់លានដុល្លារ) របស់លោក Bayrou កំណត់គោលដៅឱនភាព ដែលឈានដល់ 5.8% នៃផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំមុន គឺទ្វេដង នៃដែនកំណត់ 3% របស់សហភាពអឺរ៉ុប។ លោកបានព្រមានកាលពីថ្ងៃអង្គារថា បំណុលច្រើនហួសហេតុបង្កជា “គ្រោះថ្នាក់ដល់ជីវិត” និងបានស្នើឱ្យលុបចោលថ្ងៃឈប់សម្រាកសាធារណៈ ដើម្បីបង្កើនផលិតភាព និងប្រាក់សោធននិវត្តន៍ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top