ព័ត៌មានអន្តរជាតិ

អង់គ្លេស ចូលរួម​ដាក់ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប ប្រឆាំង​នឹង​រុស្ស៊ី

xinhua

ឡុងដ៍៖ ចក្រភពអង់គ្លេសនៅថ្ងៃសុក្រនេះ បានចូលរួមជាមួយកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប លើប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃសុក្រថា ការទម្លាក់តម្លៃប្រេងឆៅពី ៦០ ដុល្លារក្នុងមួយបារ៉ែលទៅ ៤៧.៦០ ដុល្លារ ក្នុងមួយបារ៉ែល ដែលធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលប្រេងរបស់រុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យបរទេស សម្ព័ន្ធ និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប “កំពុងធ្វើការនៅក្នុងដំណាក់កាលចាក់សោ” ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។

សហភាពអឺរ៉ុប បានអនុម័តលើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃសុក្រ ដែលមានបទប្បញ្ញត្តិ ដើម្បីបញ្ចុះតម្លៃប្រេងរុស្ស៊ី ដែលបានលក់ទៅឱ្យប្រទេសទីបី និងវិធានការធានាថាបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 នៅសមុទ្របាល់ទិកនឹងមិនអាចដំណើរការឡើងវិញបាននោះទេ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានឲ្យដឹងកាលពីថ្ងៃសុក្រថា រុស្ស៊ីមិនច្រានចោលវិធានការតបតនោះទេ បន្ទាប់ពីការវិភាគលើកញ្ចប់ទណ្ឌកម្មទី ១៨ របស់សហភាពអឺរ៉ុប។

អ្នកការទូតជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា “ពិតណាស់ យើងនឹងវិភាគផលប៉ះពាល់របស់ពួកគេទៅលើសេដ្ឋកិច្ចរបស់យើង។ យើងនឹងចាត់វិធានការ ដើម្បីការពារផលប្រយោជន៍របស់យើងប្រសិនបើចាំបាច់ ហើយវិធានការតបតខ្លះក៏អាចធ្វើទៅបានដែរ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top