ព័ត៌មានអន្តរជាតិ

លោក Donald Trump ប្តឹងកាសែត The Wall Street Journal យក ១ម៉ឺនលានដុល្លារ

RT News

បរទេស៖ លោកប្រធានាធិបតី Donald Trump បានប្តឹង​ទាមទារសំណងចំនួន ១០ ពាន់លានដុល្លារ ប្រឆាំងនឹងកាសែតThe Wall Street Journal និងជាមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Rupert Murdoch កាលពីថ្ងៃសុក្រមួយថ្ងៃបន្ទាប់ពីកាសែតនេះបានចុះផ្សាយរឿងមួយដែលរាយការណ៍អំពីទំនាក់ទំនងរបស់លោកជាមួយមហាសេដ្ឋី Jeffrey Epstein ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការនេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃសុក្រ បានស្នើសុំតុលាការសហព័ន្ធដើម្បីបើកការស៊ើបអង្កេតគណៈវិនិច្ឆ័យធំនៅក្នុងករណីជួញដូរផ្លូវភេទរបស់ Epstein ខណៈដែលរដ្ឋបាលស្វែងរកការទប់ស្កាត់ការផ្ទុះឡើងបន្ទាប់ពីខ្លួនបានប្រកាសថាខ្លួននឹងមិនបញ្ចេញឯកសារបន្ថែមពីករណីនេះ បើទោះបីជាធ្លាប់បានសន្យាថានឹងធ្វើដូច្នេះក៏ដោយ។

ភាពចម្រូងចម្រាសបានបង្កើតការប្រេះស្រាំដ៏សំខាន់រវាង លោក Trump និងមូលដ្ឋានស្មោះត្រង់របស់គាត់ ដោយមានអ្នកគាំទ្រសំលេងភាគច្រើនរបស់គាត់បានរិះគន់សេតវិមានចំពោះវិធីដែលខ្លួនបានដោះស្រាយករណីនេះ ហើយចោទជាសំណួរថាហេតុអ្វីបានជាលោក Trump មិនចង់ឱ្យឯកសារនេះត្រូវបានបង្ហាញជាសាធារណៈ។

លោក Trump បានសន្យាថានឹងប្តឹងកាសែត Wall Street Journal ស្ទើរតែភ្លាមៗបន្ទាប់ពីកាសែតនេះបានដាក់ការចាប់អារម្មណ៍ថ្មីលើទំនាក់ទំនងដែលបានចងក្រងយ៉ាងល្អរបស់លោក Trump ជាមួយលោក Epstein ដោយការបោះពុម្ពអត្ថបទដែលពណ៌នាអំពីសំបុត្រជូនពរផ្លូវភេទដែលកាសែតនេះនិយាយថា បានដាក់ឈ្មោះ Trump ហើយត្រូវបានបញ្ចូលក្នុងអាល់ប៊ុមឆ្នាំ 2003 ដែលចងក្រងសម្រាប់ខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់លោក Epstein ។

បណ្តឹងដែលបានដាក់ក្នុងតុលាការសហព័ន្ធក្នុងទីក្រុងម៉ៃអាមី បានចោទប្រកាន់កាសែត The Wall Street Journal និងអ្នកសារព័ត៌មានរបស់កាសែតនេះថា បានបោះពុម្ពផ្សាយ “សេចក្តីថ្លែងការណ៍មិនពិត បង្ខូចកេរ្តិ៍ និងប្រមាថ” ដែលបានចោទប្រកាន់ថា បានបង្ក “ការខូចខាតផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះដ៏លើសលប់” ដល់ប្រធានាធិបតី។

នៅក្នុងការបង្ហោះនៅលើគេហទំព័រ Truth Social លោក Trump បានដាក់ពាក្យបណ្តឹងនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ទណ្ឌកម្មលើបណ្តាញព័ត៌មាននានា រួមទាំង ABC និង CBS ដែលទាំងពីរឈានដល់កិច្ចព្រមព្រៀងទូទាត់រាប់លានដុល្លារជាមួយប្រធានាធិបតីបន្ទាប់ពីគាត់បាននាំពួកគេទៅតុលាការ។

សំបុត្រជូនពរថ្ងៃខួបកំណើតដែលមានឈ្មោះលោក Trump រួមមាន សំណេរជាមួយនឹងអ្វីដែលហាក់ដូចជា រូបស្ត្រីអាក្រាតកាយដែលគូរដោយដៃ ហើយបញ្ចប់ដោយពាក្យ “រីករាយថ្ងៃកំណើត – ហើយអាចជាអាថ៌កំបាំងដ៏អស្ចារ្យមួយផ្សេងទៀត” នេះបើយោងតាមកាសែត។

លោក Trump បានបដិសេធមិនបានសរសេរសំបុត្រនោះ ហើយសន្យាថានឹងប្តឹងកាសែត។ គាត់បាននិយាយថា គាត់បាននិយាយទៅកាន់ម្ចាស់កាសែតទាំងពីរគឺ Rupert Murdoch និងអ្នកនិពន្ធកំពូលគឺ Emma Tucker មុនពេលរឿងនេះត្រូវបានបោះពុម្ព ហើយប្រាប់ពួកគេថា សំបុត្រនោះ “ក្លែងក្លាយ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top