បរទេស៖ យោងតាមការចេញផ្សាយបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវជាថ្មីម្តងទៀត ឱ្យជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយនិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីទទួលបានសន្តិភាពយូរអង្វែង។
កន្លងមកទីក្រុងមូស្គូចាត់ទុករឿងនេះថាជាលទ្ធផលគ្មានន័យទាល់លុះត្រាណាតែគណៈប្រតិភូនៃប្រទេសនានារកឃើញចំណុចរួមមួយចំនួនរួមគ្នាជាមុនសិន។
លោកPutinបានស្នើកាលពីខែឧសភាដើម្បីបន្តការចរចាដោយផ្ទាល់ពីចំណុចដែលអ៊ុយក្រែនបោះបង់ចោលការចរចាជាឯកតោភាគីនៅឆ្នាំ២០២២។
ទោះជាយ៉ាងណាក៏ដោយលោក Zelensky បានស្នើឱ្យគាត់មកជួបនៅទីក្រុងអ៊ីស្តង់ប៊ុលដោយផ្ទាល់។យ៉ាងណាក្តី នៅទីបំផុតអ៊ុយក្រែនបានយល់ព្រមបញ្ជូនគណៈប្រតិភូមួយចំពេលមានសម្ពាធរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ហើយចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានធ្វើការចរចារពីរជុំ ដែលបណ្តាលឱ្យមានការដោះដូរអ្នកទោសប៉ុន្តែមិនមានការទម្លាយដំណោះស្រាយឆ្ពោះទៅរកការបញ្ចប់ជម្លោះនៅឡើយទេ។
គួរឲ្យដឹងដែរថាកិច្ចចរចាបានជាប់គាំងក្នុងខែមិថុនាបន្ទាប់ពីទីក្រុងគៀវបានច្រានចោលសំណើសន្តិភាពរបស់ទីក្រុងមូស្គូ។ ក្រោយមកខ្លួនបានប្រកាសថាដំណើរការនេះ គឺជារឿងគួរឲ្យហត់នឿយខ្លាំងណាស់ហើយបង្ហាញថា ខ្លួនបានតែចូលរួមប៉ុណ្ណោះ ដើម្បីជៀសវាងនូវការដកខ្លួនចេញពីគំនិតផ្តួចផ្តើមការទូតរបស់ប្រធានាធិបតីអាមេរិក Donald Trump៕
ប្រែសម្រួល៖ស៊ុនលី
