ព័ត៌មានអន្តរជាតិ

បែកធ្លាយរឿង អតីតចៅអធិការវត្តមួយ នៅប្រទេសថៃ មានប្រពន្ធ៣ ដោយម្នាក់ជាមន្រ្តីរាជការជាន់ខ្ពស់

Photo supplied/Wassayos Ngamkham

បរទេស ៖ អតីតព្រះចៅអធិការវត្ត Nakhon Sawan ក្នុងប្រទេសថៃ ដែលបានសឹកកាលពីថ្ងៃសុក្រ ដោយសារតែរឿងអាស្រូវផ្លូវភេទ ដែលកំពុងប្រឈមមុខ នឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅពេលនេះ គឺត្រូវបានចោទប្រកាន់ពីបទលួចលាក់ទំនាក់ផ្លូវភេទ ជាមួយស្ត្រីបីនាក់ ដោយម្នាក់ជាមន្ត្រីរាជការជាន់ខ្ពស់ ដែលលាតត្រដាងរឿងអាស្រូវ ដោយប្រច័ណ្ឌ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតព្រះសង្ឃអង្គនេះ ព្រះជន្ម ៦៧ ព្រះវស្សា ។ គាត់ស្ថិតនៅក្រោម ការចាប់អារម្មណ៍ ពេញប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីរូបថត ដែលបង្ហាញគាត់ឱបនារីម្នាក់ពេលពាក់សក់ពាក់ គឺបានរីករាលដាល នៅលើអ៊ីនធឺណិត ។

ទូរទស្សន៍ Amarin TV បានរាយការណ៍ថា ស្ត្រីជាអ្នកមាន និងមន្ត្រីរាជការម្នាក់ រស់នៅក្នុងផ្ទះប្រណីតក្នុងសង្កាត់ Muang នៃខេត្ត Nakhon Sawan ។ Amarin ក៏បានរាយការណ៍ផងដែរ ភរិយាមន្ត្រីរាជការ បានលាតត្រដាងរឿងអាស្រូវ ពាក់ព័ន្ធនឹងស្ត្រីជំនួញម្នាក់។

ទាំងអស់នេះបានជំរុញឱ្យការិយាល័យ ស៊ើបអង្កេតកណ្តាល (CIB) បើកការស៊ើបអង្កេត លើការចោទប្រកាន់ ពីបទប្រព្រឹត្តខុស ខណៈដែលព្រះអង្គគង់នៅ ជាចៅអធិការវត្ត Nakhon Sawan ក្នុងស្រុក Muang ៕

To Top