ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិរុស្សី អះអាងថា បានប្រើប្រាស់មីស៊ីលលឿន ជាងសម្លេងវាយប្រហារ ទីតាំងឧស្សាហកម្ម ការពារជាតិអ៊ុយក្រែន

Sputink

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៃប្រទេសរុស្សី បាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារមួយយប់ ដោយមានការសម្របសម្រួលមួយ ទៅលើបរិវេណឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន របស់ប្រទេសអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ក្រសួងបានរាយការណ៍ថា ការវាយប្រហារជាក្រុមបានប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស សមុទ្រ និងអាវុធជាក់លាក់បាញ់លើដី ។ ក្រុមមន្ត្រីបានបន្ថែមថា វាក៏រាប់បញ្ចូលទាំងមីស៊ីលផ្លោងល្បឿនលឿនជាងសម្លេង Kinzhal និងយន្តហោះគ្មានមនុស្ស បើកវាយប្រហារផងដែរ ។

មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាក់ពីការវាយប្រហារ ដោយរាយការណ៍ពីការខូចខាតនៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញរបស់វា ក៏ដូចជានៅតំបន់ Kharkov និងតំបន់ Ivano-Frankivsk ។

លោកក៏បានអះអាងដែរថា កងការពារដែនអាកាសអ៊ុយក្រែនបានទម្លាក់យន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ Sumy, Khmelnitsky, Kirovograd, Nikolayev និង Poltava និងនៅតំបន់ Kherson ដែលកាន់កាប់ដោយអ៊ុយក្រែន។

យោងតាមលោក Zelensky បានបញ្ជាក់ទៀតថាការវាយប្រហារបានអូសបន្លាយពេញមួយយប់ និងមានយន្តហោះគ្មានមនុស្សបើកជាង៤២០គ្រឿង និងមីស៊ីលជាង២០គ្រាប់ ដែលបណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត និង ១៥ នាក់រងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top