បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុនប្រព័ន្ធផ្នែកកិច្ចការងារផ្សព្វផ្សាយ និងបច្ចេកវិទ្យា របស់ប្រធានាធិបតី អាមេរិក Donald Trump ពេលនេះទទួលបានការវិនិយោគ ប្រហែលជា២ពាន់លានដុល្លារ នៅក្នុងទីផ្សារលុយ Bitcoin និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធ ដែលនេះបានបញ្ជាក់ពីការបង្កើនល្បឿន របស់រដ្ឋបាលរបស់គាត់ឆ្ពោះ ទៅរករូបិយប័ណ្ណគ្រីបតូ។
គេសង្កេតឃើញថាក្រុមគ្រួសារត្រកូល Trump កាន់តែមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងឧស្សាហកម្មគ្រីបតូ តាមរយៈការបណ្តាក់ទុនថ្មីៗ ការវិនិយោគ និងការយល់ព្រមជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ។
កាលពីថ្ងៃចន្ទក្រុមហ៊ុន Trump Media ដែលជាក្រុមហ៊ុននៅពីក្រោយវេទិកាសង្គម Truth Social បានប្រកាសការទិញ យកក្នុងទំហំ៣០០ លានដុល្លារផ្សេងទៀត នៅក្នុងដើមទុន ត្រូវបានបែងចែក ទៅជាយុទ្ធសាស្រ្តក្នុង ទីផ្សារលុយ Bitcoin ដែលមានមូលដ្ឋានច្រើនជម្រើស។
នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនលោក Devin Nunes បាននិយាយថា ទ្រព្យសកម្មនឹងត្រូវបានប្រើ ដើម្បីបង្កើតប្រាក់ចំណូល និងមានសក្តានុពលក្នុងការទទួលបានទ្រព្យសម្បត្តិគ្រីបតូបន្ថែម។ ឥឡូវនេះលុយ Crypto មានចំនួនប្រហែល២ ភាគ៣ទៅហើយ នៃចំនួន៣ពាន់លានដុល្លារ របស់ក្រុមហ៊ុនក្នុងការកាន់កាប់។
ការទិញនេះគឺជាផ្នែកមួយនៃ ផែនការគ្រប់គ្រងលុយ Bitcoin របស់ Trump Media ដែលពាក់ព័ន្ធនឹងការទិញ និងកាន់កាប់ទ្រព្យសកម្មឌីជីថលស្រដៀង ទៅនឹងរបៀបដែលក្រុមហ៊ុនស្តុកទុកមូលបត្រ បំណុលដើម្បីបង្កើន សាច់ប្រាក់ងាយស្រួល និងភាពបត់បែនផ្នែកហិរញ្ញវត្ថុដែរ៕
ប្រែសម្រួល៖ស៊ុនលី
