ព័ត៌មានអន្តរជាតិ

ប្រមុខ​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​ប្រទេស​ថៃ និង​កម្ពុជា អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា​

អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យប្រទេសថៃ និងកម្ពុជា អនុវត្តការអត់ធ្មត់ជាអតិបរមា។

លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខ UN បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “អគ្គលេខាធិការកំពុងតាមដានរបាយការណ៍ព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។

ស្ថានការណ៍​នៅ​ព្រំដែន​កម្ពុជា-ថៃ​បាន​កើន​ឡើង​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។  ភាគី​ទាំង​ពីរ​បាន​ដោះដូរ​ការ​ចោទប្រកាន់​បន្ទាប់​ពី​ស្ថានការណ៍​កាន់តែ​តានតឹង ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​៕

ប្រែសម្រួល ឈូក បូរ៉ា

https://english.news.cn/20250725/99da04efcb0f4ed482db6c9889dbfb04/c.html
To Top