គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃចន្ទបានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យប្រឹងប្រែងវិធីសាស្រ្ត ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់តំបន់ហ្គាហ្សា និងអនុញ្ញាតឲ្យមានការបញ្ចូលជំនួយមនុស្សធម៌ទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។
លោក Sisi បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖ «ខ្ញុំផ្ញើសារពិសេសនេះទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សូមប្រឹងប្រែងគ្រប់វិធានការទាំងអស់ដើម្បីបញ្ចប់សង្គ្រាមនេះ និងអនុញ្ញាតឲ្យមានការចូលនៃជំនួយ» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលើកឡើងថា “ខ្ញុំកំពុងនិយាយនៅថ្ងៃនេះដោយសារតែស្ថានភាពនៅខាងក្នុងហ្គាហ្សាស្ទ្រីប បានក្លាយទៅជាសោកនាដកម្ម និងមិនអាចទ្រាំទ្របាន” ដោយអំពាវនាវឱ្យមានចំនួនទឹកប្រាក់ដ៏ធំបំផុតនៃជំនួយ ដែលត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សាជាកន្លែងដែលលោកបាននិយាយថាមនុស្សត្រូវការឡានជំនួយពី ៦០០ ទៅ ៧០០ នៅថ្ងៃធម្មតា។
លោក Sisi បានសង្កត់ធ្ងន់ថា អេហ្ស៊ីប មានបំណងចង់ចូលរួមជាវិជ្ជមានជាមួយអ្នកសម្រុះសម្រួលផ្សេងទៀត សហរដ្ឋអាមេរិក និងកាតា ដោយផ្តោតជាសំខាន់លើចំណុចសំខាន់ៗចំនួនបី គឺការបញ្ឈប់សង្រ្គាម ការផ្តល់ជំនួយ និងការដោះលែងចំណាប់ខ្មាំង។
អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើការចរចាដោយប្រយោលជាច្រើនសប្តាហ៍ក្នុងប្រទេសកាតា ដោយគ្មានដំណោះស្រាយ។ អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជូនក្រុមចរចារបស់ខ្លួនពីទីក្រុងដូហា សម្រាប់ការពិគ្រោះយោបល់បន្ទាប់ពីទទួលបានការឆ្លើយតបរបស់ពួកហាម៉ាស់ ចំពោះសំណើបទឈប់បាញ់ថ្មីមួយ ដែលផ្តល់ដោយអ្នកសម្របសម្រួល៕
ប្រែសម្រួល ឈូក បូរ៉ា
