ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា ប្រធានាធិបតីចិន ស៊ី ជិនពីង អាចនឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក

RT News

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលខាងមុខ និងដំណើរទស្សនកិច្ចត្រឡប់មកវិញរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Breitbart កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុង “ទន្ទឹងរង់ចាំ” ចំពោះដំណើរទៅកាន់ប្រទេសចិន ហើយថា ដំណើរទស្សនកិច្ចមួយអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ លោកបានអះអាងថា សមភាគីចិនចង់ជួបជាមួយលោកដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

លោក ត្រាំ បាននិយាយថា “យើងនឹងឃើញអ្វីដែលកើតឡើង ប៉ុន្តែយើងទំនងជានឹងទៅប្រទេសចិនក្នុងពេលខាងមុខយូរមិន ប្រហែលជាមុនបំណាច់ឆ្នាំនេះ ហើយលោក ស៊ី ជិនពីង នឹងមកទីនេះ” ។

ការកត់សម្គាល់ចុងក្រោយនេះ បានកើតឡើង ចំពេលមានពាក្យ ចចាមអារ៉ាមអំពីដំណើរទស្សនៈកិច្ច របស់ប្រធានាធិបតី អាមេរិកទៅកាន់ប្រទេសចិន ដែលអាចកើតមានឡើងចំពេលមានការប្រារព្ធ ពិធីអបអរសាទរខួបលើកទី 80 នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ ។ នៅថ្ងៃទី 3 ខែកញ្ញា ទីក្រុងប៉េកាំងនឹងរៀបចំពិធីព្យុហយាត្រា យោធាដ៏ធំមួយដើម្បីប្រារព្ធពិធីនេះ ដែលមេដឹកនាំបរទេសជាច្រើន ត្រូវបានគេរំពឹងថា នឹងចូលរួម៕
ប្រែសម្រួលៈ ណៃ តុលា

To Top