ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ជាឱ្យប្រជាជន ២លាននាក់ ជម្លៀសខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រកើតឡើងនៅរុស្ស៊ី

kyodo

បរទេស៖ ប្រជាជនក្នុងតំបន់ និងអ្នកទេសចរណ៍ ក្នុងប្រទេសជប៉ុន ត្រូវបានគេណែនាំឱ្យរក្សាការ ប្រុងប្រយ័ត្ននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរលកយក្សស៊ូណាមិដែលបង្កឡើង ដោយការរញ្ជួយដីកម្រិត 8.8 នៅឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ី បានឈានមកដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលការ ព្រមានទាំងអស់ត្រូវបានបន្ទាប នៅយប់ថ្ងៃពុធ ក៏ការព្រមានកម្រិតដដែល នៅតែមានសម្រាប់តំបន់ជាច្រើន ដោយទីភ្នាក់ងារឧតុនិយមជប៉ុនបានវាយតម្លៃថាតើត្រូវដកចេញឬអត់។ នៅទីតាំងជាង ១០, រលកយក្សស៊ូណាមិមានកម្ពស់ ៧០ សង់ទីម៉ែត្រ។

JR Hokkaido ដែលគ្របដណ្តប់ផ្នែកខ្លះ នៃកោះសំខាន់ភាគខាងជើង របស់ប្រទេសជប៉ុន បានផ្អាកសេវាកម្ម ពីរថភ្លើងដំបូងនៅលើផ្នែកខ្លះ ខណៈដែលអ្នកស្រុកខ្លះត្រូវបានបង្ខំឱ្យចំណាយ ពេលយប់នៅមជ្ឈមណ្ឌលជម្លៀស។

បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារ នៅព្រឹកថ្ងៃពុធ ការព្រមានអំពីរលកយក្សស៊ូណាមិ គឺត្រូវបានចេញសម្រាប់តំបន់ ឆ្នេរចាប់ពីកោះសំខាន់ភាគខាងជើងរបស់ប្រទេសជប៉ុន នៃកោះហុកកៃដូទៅកាន់ខេត្ត Wakayama នៅភាគខាងលិច។

មនុស្សរហូតដល់ ២ លាននាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ឬស្វែងរកទីតាំងសុវត្ថិភាពភ្លាមៗ ហើយកិច្ចការ គឺកាន់តែលំបាកនៅពេលដែលប្រទេសជប៉ុន កំពុងស្ថិតក្រោមសីតុណ្ហភាពរដូវក្តៅខ្លាំង៕
ប្រែសម្រួលៈ ណៃ តុលា

To Top