ព័ត៌មានអន្តរជាតិ

Politico សរសេរថាលោក Trump នឹងអាចផ្តល់កុងត្រា ជាច្រើនដល់រុស្សី ជាថ្នូរនឹងការបញ្ចប់ ជម្លោះនៅអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Politico បានរាយការណ៍ថាអ្នកការទូតអឺរ៉ុបខាងកើត មានការព្រួយបារម្ភថាប្រធានាធិបតី អាមេរិក Donald Trump អាចផ្តល់ឱ្យទីក្រុងម៉ូស្គូនូវសម្បទាននិង កិច្ចព្រមព្រៀងសេដ្ឋកិច្ចធំៗ ជាច្រើនដើម្បីដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន។

ដោយលើកឡើងពីមន្ត្រីអឺរ៉ុបខាងកើត អ្នកជំនាញអាមេរិក និងអ្នកខាងក្នុងឧស្សាហកម្ម បណ្តាញព័ត៌មានបានស្នើកាលពីថ្ងៃព្រហស្បតិ៍ថា គំនិតផ្តួចផ្តើមសន្តិភាពដែលដឹកនាំដោយលោក Trump អាចពាក់ព័ន្ធនឹងការដកទណ្ឌកម្ម លើថាមពលរុស្ស៊ី ដែលជាទង្វើមួយដែលត្រូវបាន ពិពណ៌នាថាជាសកម្មភាព ដែលអាចបំផ្លាញ កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីផ្តាច់ទីក្រុងមូស្គូនាពេលកន្លងមក។

មន្ត្រីនៅក្រុមប្រទេសអឺរ៉ុបខាងកើតម្នាក់ បាននិយាយថា៖ពិតណាស់ យើងមានការព្រួយបារម្ភអំពីការ និយាយអំពីការវិលត្រឡប់ទៅរកថាមពលរបស់រុស្ស៊ី និងកង្វះភាពច្បាស់លាស់អំពីជំហររបស់សហរដ្ឋអាមេរិក។

ចាប់តាំងពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងកាលពីក្នុងឆ្នាំ២០២២ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាទៅលើប្រទេសរុស្ស៊ី ដោយផ្តោតលើថាមពល ក្នុងគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្សីចុះខ្សោយ និងព្យាយាមដាក់ឲ្យរុស្សីស្ថិតនៅដាច់ដោយឡែកចេញពីផ្នែកនយោបាយ។

សហភាពអឺរ៉ុប ដែលធ្លាប់ពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់របស់រុស្ស៊ី បានព្យាយាមកាត់ផ្តាច់ទំនាក់ទំនងនេះម្តងមួយម្តងមួយប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីនៅតែមាន ចំនួនដល់ទៅ១៧,៥ភាគរយ នៃការនាំចូលហ្គាសរបស់ខ្លួន ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំណែក៤៥,៣ភាគរយនៅពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top