ព័ត៌មានអន្តរជាតិ

លោក Trump យកតម្លៃពន្ធគយថ្មី គម្រាមក្រុមប្រទេស BRICS ជុំវិញជំហទាំងឡាយ ដែលប្រឆាំងនឹងសហរដ្ឋអាមេរិក

xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាលើពន្ធគយថ្មី ទៅលើក្រុមប្រទេស BRICS ហើយបានចោទប្រកាន់ក្រុមនេះថា បានអនុវត្តគោលនយោបាយប្រឆាំងនឹងសហរដ្ឋអាមេរិក។

ថ្លែងនៅឯសេតវិមានកាលពីថ្ងៃពុធ លោកបានអះអាងថា ក្រុមនេះកំពុងធ្វើការដើម្បីធ្វើឱ្យប្រាក់ដុល្លារធ្លាក់ចុះ ហើយនាំគ្នាព្យាយាមដកវាចេញពីតួនាទីរបស់ខ្លួនជារូបិយប័ណ្ណ បម្រុងរបស់ពិភពលោក។

លោក Trump បាននិយាយថា៖ក្រុមប្រទេស BRICS ជាមូលដ្ឋានមួយក្រុមដែលប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយឥណ្ឌាគឺជាសមាជិកមួយក្នុងក្រុមនេះផងដែរ ។ ប្រសិនបើអ្នកអាចជឿវាបានវា គឺជាការវាយប្រហារលើប្រាក់ដុល្លារ ហើយយើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ វាយប្រហារប្រាក់ដុល្លារបាននោះទេ។

មុននេះលោក Trump បានព្រមានថាការប៉ុនប៉ងណាមួយ ដោយក្រុមដើម្បីប្រជែងនឹងប្រាក់ដុល្លារអាមេរិក នឹងត្រូវជួបជាមួយនឹងវិធានការ សេដ្ឋកិច្ចដ៏អាក្រក់ជាបន្តបន្ទាប់ជាមិនខាន។

គួរឲ្យដឹងដែរថាសមាជិក BRICS បានកំពុងក្លាយទៅជាការកំណត់គោលដៅ ដោយទណ្ឌកម្មចុងក្រោយរបស់អាមេរិក ដែលក្នុងនោះមាន ដូចជាឥណ្ឌា និងប្រេស៊ីល ប៉ុន្តែពួកគេបាននិយាយថា ពួកគេនឹងការពារផលប្រយោជន៍ ក្នុងស្រុករបស់ពួកគេឲ្យបានល្អបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top