ព័ត៌មានអន្តរជាតិ

ទីក្រុងញូវដេលី៖ ទំនាក់ទំនងអាមេរិក-ឥណ្ឌា បានជួបប្រទះបញ្ហាជូរចត់ជាច្រើនរួចមកហើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយកាលពីថ្ងៃសុក្រថា ទំនាក់ទំនងឥណ្ឌា-អាមេរិកបានធ្វើឱ្យមានការផ្លាស់ប្តូរ និងបានជួបប្រទះបញ្ហាប្រឈមជាច្រើនមកហើយនាពេលកន្លងមក ប៉ុន្តែនឹងនៅតែបន្តដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។

ការអត្ថាធិប្បាយនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងសហរដ្ឋអាមេរិក ដែលបានដាក់ពន្ធ២៥ភាគរយ លើការនាំចូលពីប្រទេសឥណ្ឌា និងការគំរាមកំហែងរបស់លោក Donald Trump ក្នុងការបន្ថែមការពិន័យ និងលើសពីនេះ ដោយសារតែទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិរបស់ទីក្រុង New Delhi ជាមួយទីក្រុងមូស្គូផង។

លោក Jaiswal បាននិយាយថា៖ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកចែករំលែកភាពជាដៃគូយុទ្ធសាស្ត្រសកលដ៏ទូលំទូលាយមួយដែលបោះយុថ្កានៅក្នុងផលប្រយោជន៍រួម តម្លៃប្រជាធិបតេយ្យ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ។

លោកក៏បាននិយាយអំពីសក្តានុពលសម្រាប់ភាពជាដៃគូការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖​យើង​មាន​ទំនាក់ទំនង​ការពារ​ដ៏​រឹងមាំ​ជាមួយ​សហរដ្ឋអាមេរិក​ដែល​បាន​និង​កំពុង​ពង្រឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​។

អ្នកនាំពាក្យរូបនេះក៏បាននិយាយដែរថាការសម្រេចចិត្តរបស់ឥណ្ឌាលើការទិញផ្នែកការពារជាតិពីរុស្សីត្រូវបានជំរុញដោយតម្រូវការសន្តិសុខជាតិ និងការពិចារណាជាយុទ្ធសាស្ត្រតែប៉ុណ្ណោះ ដោយបន្ថែមថាប្រភពថាមពលរបស់ប្រទេសនេះក៏ត្រឹមតែជារឿងចាំបាច់ដូចគ្នាប៉ុន្តែមិនមែនជាផ្នែកមួយនៃដៃគូជាយុទ្ធសាស្ត្រអ្វីនោះទេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top