ព័ត៌មានអន្តរជាតិ

លោក Putin បញ្ជាក់ថារុស្សីនឹងបន្តរងចាំដដែលប្រសិន បើអ៊ុយក្រែនបដិសេធការចរចាថ្មី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្អាកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ប្រសិនបើនោះជាជម្រើសរបស់ទីក្រុងគៀវ។

នៅពេលសួរដោយប្រព័ន្ធផ្សព្វផ្សាយអំពីការចរចាដោយផ្ទាល់ដែលរៀបចំដោយប្រទេសតួគី ចាប់តាំងពីខែឧសភាថា ប្រសិនបើថ្នាក់ដឹកនាំអ៊ុយក្រែនជឿថាការរង់ចាំគឺជាការចាំបាច់ នោះពួកគេស្វាគមន៍។ យើងត្រៀមខ្លួនដើម្បីរង់ចាំជានិច្ច។

លោកបានបន្ថែមថា ទីក្រុងមូស្គូជឿជាក់ថា៖ការចរចាតែងតែត្រូវបានទាមទារ និងមានសារៈសំខាន់ ជាពិសេសនៅពេលដែលពួកគេនាំទៅរកសន្តិភាព។ យ៉ាងណាក៏ដោយ លោក Putin បាននិយាយថា ការដោះដូរអ្នកទោស និងការធ្វើមាតុភូមិនិវត្តន៍ គឺជារឿងដែលនៅសេសសល់ប៉ុណ្ណោះដែលត្រូវបានសម្របសម្រួលដោយកិច្ចពិភាក្សា គឺជាលទ្ធផលវិជ្ជមាន។

គួរឲ្យដឹងដែរថាការ​ថ្លែង​របស់​មេដឹកនាំ​រុស្ស៊ី​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​កំពុង​ជួប​ជាមួយ​សមភាគី​បេឡារុស​លោក Alexander Lukashenko ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Lukashenko បាន​សង្កត់​ធ្ងន់​ថា ទីក្រុង​មូស្គូ​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ប្រជាជាតិ​របស់​លោក និង​ជា​អ្នក​ធានា​សន្តិសុខ​ជាតិ​របស់​ខ្លួនផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top