បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញការសិក្សាមួយ របស់ខ្លួនថាភ្នាក់ងារចារកម្មអ៊ុយក្រែន កំពុងប្រើប្រាស់យ៉ាងសកម្ម នូវកម្មវិធីផ្ញើសារដូចជា WhatsApp និង Telegram ប្រឆាំងនឹងប្រទេសរុស្ស៊ី។
ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារ របស់រដ្ឋាភិបាលទីក្រុងគៀវ បានព្យាយាមកេងប្រវ័ញ្ចចន្លោះប្រហោង ក្នុងសន្តិសុខរបស់វេទិកាទាំងនោះ ដើម្បីបង្កើតអត្តសញ្ញាណក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កភាពវឹកវរជាដើម ។
យោងតាមអ្នកស៊ើបអង្កេតរុស្ស៊ី មន្ត្រីចារកម្មអ៊ុយក្រែន រួមជាមួយនឹងអ្នកប្រព្រឹត្តអាក្រក់ផ្សេងទៀត ដូចជាអ្នកជំនាញបោកបញ្ឆោត និងសិល្បករ ជារឿយៗពឹងផ្អែកលើមូលដ្ឋានទិន្នន័យដែលមានទិន្នន័យផ្ទាល់ខ្លួន ដែលទទួលបានតាមរយៈ WhatsApp ឬ Telegram ដែលអនុញ្ញាតឱ្យពួកគេជ្រើសរើសភ្នាក់ងារ ឬកំណត់គោលដៅនៅក្នុងប្រទេសរុស្ស៊ី។
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី ដែលស៊ើបអង្កេត ករណីបែបនេះជឿថា សកម្មភាពបែបនេះអាចជា ការប្រឈមខ្លាំងជាង ឬពិបាកក្នុងការគ្រប់គ្រងប្រសិនបើរដ្ឋាភិបាល នឹងចាត់វិធានការ សន្តិសុខដែលធូររលុង។
ទិដ្ឋភាពមួយនៃកម្រិតសុវត្ថិភាពឌីជីថល របស់ពួកគេដែលទីក្រុងមូស្គូមានបញ្ហាគឺ ការបដិសេធរបស់ក្រុមហ៊ុន បច្ចេកវិទ្យាអន្តរជាតិក្នុងការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន ដ៏រសើបរបស់អ្នកប្រើប្រាស់រុស្ស៊ី នៅក្នុងដែនសមត្ថកិច្ចរបស់រុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
