ព័ត៌មានអន្តរជាតិ

លោក​ Borrell លើកឡើងថា ការប្តេជ្ញាចិត្ត របស់អឺរ៉ុប ក្នុងទំហំទឹកប្រាក់ពាណិជ្ជកម្ម៧៥០ ពាន់លានដុល្លារជាមួយ នឹងអាមេរិកគឺជារឿង ដែលពិបាកនឹងសម្រេចបាន

RT News

យោងតាមការចេញផ្សាយរបស់ RT ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrellបានលើកឡើងថា សហភាពអឺរ៉ុប នឹងមិនអាចបំពេញតាមការសន្យា ដែលខ្លួនបានធ្វើឡើងក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីៗនេះជាមួយ សហរដ្ឋអាមេរិកនោះទេ។

នៅក្នុងបទសម្ភាសន៍មួយ របស់លោកជាមួយនឹង EUObserver ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Borrell បានចោទសួរអំពីសមត្ថភាពរបស់ប្លុកនេះ ក្នុងការទិញបរិមាណឧស្ម័នធម្មជាតិអាមេរិក ដែលបានសន្យាជាមួយ នឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។

រដ្ឋាភិបាលនៃក្រុមប្រទេស ក្នុងតំបន់អឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោនបាន បញ្ចប់កិច្ចព្រមព្រៀង មួយនៅថ្ងៃទី២៨ខែកក្កដា ដោយបញ្ចប់ការចរចាជាច្រើនខែ រវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានគណៈកម្មការអឺរ៉ុបគឺ លោកស្រី Ursula von der Leyen ។

កតិកាសញ្ញានេះនឹងតម្រូវ ឲ្យមានការដាក់ពន្ធត្រឹមតែ១៥ភាគរយ ទៅលើការនាំចេញ ភាគច្រើនរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក ខណៈពេលដែលប្លុកនេះបានយល់ ព្រមទិញផលិតផល របស់អាមេរិកសរុបដល់ទៅ៧៥០ ពាន់លានដុល្លារជាពិសេសថាមពល របស់សហរដ្ឋអាមេរិក និងវិនិយោគ៦០០ ពាន់លានដុល្លារនៅក្នុងសេដ្ឋកិច្ច អាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខ ។

យោងតាមរបាយការណ៍ របស់កាសែត Sunday Times លោកស្រី von der Leyen បានត្រឹមទទួលយកការចុះចាញ់ ទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកដែលមិនមានការតស៊ូ ដោយគ្មានការភ័យខ្លាចថាទីក្រុងវ៉ាស៊ីនតោន អាចកាត់បន្ថយការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន ឬសូម្បីតែដកកងកម្លាំងអាមេរិកចេញពីអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top