ព័ត៌មានអន្តរជាតិ

លោក Netanyahu សម្រេចចិត្តបើកប្រតិបត្តិការពេញ ដើម្បីកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់រដ្ឋមន្ត្រីថា លោកនឹងស្វែងរកការគាំទ្រគណៈរដ្ឋមន្ត្រី សម្រាប់ផែនការដើម្បីកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង បើទោះបីជាមានការជំទាស់ពីកងកម្លាំង ការពារអ៊ីស្រាអែលហៅកាត់ថាIDF ក៏ដោយ ។

អ៊ីស្រាអែលបានគ្រប់គ្រង តំបន់ហ្គាហ្សាអស់រយៈពេល៣៨ឆ្នាំ ចាប់ពីឆ្នាំ១៩៦៧ដល់ឆ្នាំ២០០៥។ បន្ទាប់ពី កងកម្លាំងIDF និងអ្នកតាំងលំនៅរបស់អ៊ីស្រាអែលបានដកខ្លួនចេញពីតំបន់នោះ វាត្រូវបានទុកឱ្យគ្រប់គ្រង ដោយអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank ដែលកាន់កាប់ផងដែរ ។

យ៉ាងណាក្តីក្រុមហាម៉ាស់បានគ្រប់គ្រងតំបន់ហ្គាហ្សា បន្ទាប់ពីខ្លួនបានឈ្នះការបោះឆ្នោតនៅទីនោះក្នុងឆ្នាំ២០០៦ហើយ ចាប់តាំងពីពេលនោះមក គ្មានការបោះឆ្នោតណាមួយត្រូវបានធ្វើឡើងនោះទេនៅក្នុងតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីជាច្រើន ត្រូវបានគេរាយការណ៍ថា លោក Netanyahu បានសំដៅទៅលើពាក្យថា ការកាន់កាប់ហ្គាហ្សាស្ទ្រីប កំឡុងពេលសន្ទនាឯកជន ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ របស់គាត់សម្រាប់ការពង្រីក ប្រតិបត្តិការយោធា ។ វា​ជា​ការ​ផ្លាស់​ប្តូរ​សំឡេង​ដ៏​សំខាន់​មួយ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​រៀបចំ​ ដើម្បី​ពិភាក្សា​អំពី​អនាគត​ នៃ​យុទ្ធនាការ​នេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top