បរទេស៖ យន្តហោះ X-37B របស់កងកម្លាំងអវកាសអាមេរិក នឹងបំពេញបេសកកម្មទីប្រាំបីរបស់ខ្លួន ជាមួយនឹងគោលដៅ នៃការបង្ហាញពីទីតាំងច្បាស់លាស់ ការរុករក និងពេលវេលា ដោយប្រើឧបករណ៍ចាប់សញ្ញា quantum ។
បើតាមការចេញផ្សាយ របស់សារព៌ត៌មាន VN EXPRESS នៅថ្ងៃទី៥ ខែសីហា បានឱ្យដឹងថា យោងតាមសារព័ត៌មាន Wired គឺ កងកម្លាំងអវកាសអាមេរិក បានប្រកាសថា គ្រោងនឹងបាញ់បង្ហោះយានអវកាស X-37B ស្រដៀងនឹងយានអវកាស នៅក្នុងបេសកកម្មទីប្រាំបីរបស់កម្មវិធី។ ការបាញ់បង្ហោះនៅលើរ៉ុក្កែត Falcon 9 X-37B ត្រូវបានគេរំពឹងថា នឹងហោះឡើងនៅថ្ងៃទី ២១ ខែសីហា ពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា។ កាលពីមុន នៅក្នុងការហោះហើរចុងក្រោយបំផុត របស់ខ្លួន ដែលបានបញ្ចប់ក្នុងខែមីនា យានអវកាសនេះត្រូវបានបាញ់បង្ហោះ ជាលើកដំបូងនៅលើគ្រាប់រ៉ុក្កែត Falcon Heavy ដែលជួយឱ្យវាហោះហួសពីគន្លងផែនដីទាប និងចូលទៅក្នុងគន្លងរាងអេលីបខ្ពស់។
អស់រយៈពេល ១៥ ឆ្នាំកន្លងមកនេះ កងកម្លាំងអវកាសបានរក្សាភាពស្ងៀមស្ងាត់ អំពីបេសកកម្មរបស់យន្តហោះអវកាស ដោយរក្សាការផ្ទុកបន្ទុករបស់ខ្លួនជាសម្ងាត់ និងផ្តល់ព័ត៌មានមានកំណត់អំពីការហោះហើរ នីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការហោះហើរនាពេលខាងមុខ ដែលត្រូវបានគេដាក់ឈ្មោះថា OTV-8 យន្តហោះ X-37B នឹងហោះហើរជាមួយនឹងម៉ូឌុលសេវាកម្ម ដើម្បីពង្រីកសមត្ថភាពពិសោធន៍របស់វា ដែលអនុញ្ញាតឱ្យវាផ្ទុកពីមន្ទីរពិសោធន៍ស្រាវជ្រាវ កងទ័ពអាកាស និងកន្លែងសាកល្បងច្នៃប្រឌិតការពារជាតិ៕
ប្រែសម្រួលៈ ណៃ តុលា
