ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា និងហ្វីលីពីន ប្រកាសបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រ

xinhua

បរទេស៖ ប្រទេសឥណ្ឌា និងហ្វីលីពីនបានប្រកាសបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រី Narendra Modi និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand R Marcos Jr កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសទាំងពីរឥណ្ឌាហ្វីលីពីន ដែលកំពុងប្រារព្ធខួបលើកទី 75 នៃការបង្កើតទំនាក់ទំនងការទូត បានសម្រេចចិត្តពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ក៏ដូចជាវិស័យការពារជាតិ។

លោក Modi បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាជាមួយលោក Marcos ក្នុងទីក្រុង New Delhi កាលពីថ្ងៃអង្គារថា “យើងបានសម្រេចចិត្តយកទំនាក់ទំនងរបស់យើងទៅកាន់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ” ។ “ពាណិជ្ជកម្មទ្វេភាគីរបស់យើង កំពុងកើនឡើងឥតឈប់ឈរ ហើយវាបានកើនឡើងដល់ 3 ពាន់លានដុល្លារ។ ដើម្បីពង្រឹងបន្ថែមទៀត អាទិភាពរបស់យើង គឺត្រូវបញ្ចប់ ការត្រួតពិនិត្យ ពាណិជ្ជកម្មសេរីឥណ្ឌា-អាស៊ាន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”

ប្រធានាធិបតីហ្វីលីពីនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ គឺជាការបញ្ជាក់ជាថ្មីអំពីភាពជាដៃគូទ្វេភាគីដែលបណ្តាប្រទេសនានា “កំពុងពង្រឹង” និងបានគូសបញ្ជាក់អំពីការទិញមីស៊ីល BrahMos ពីឥណ្ឌា ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top