ព័ត៌មានអន្តរជាតិ

រុស្ស៊ី លុបចោលបំរាម លើការ​ដាក់​ពង្រាយ ​កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសនេះលែងចាត់ទុកខ្លួនឯងថា មានការរឹតត្បិតដោយខ្លួនឯង លើការដាក់ពង្រាយកាំជ្រួច រយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី។

ក្រសួងការបរទេសបានកត់សម្គាល់ពីការបាត់ខ្លួននៃ “លក្ខខណ្ឌសម្រាប់ការរក្សាការផ្អាកជាឯកតោភាគី លើការដាក់ពង្រាយប្រព័ន្ធស្រដៀងគ្នា” ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម។

ក្រសួងបានឲ្យដឹងថា ជំហានដោយលោកខាងលិច បាននាំទៅដល់ការកសាងអស្ថិរភាព នៃសក្តានុពលកាំជ្រួចនៅក្នុងតំបន់ជាប់នឹងប្រទេសរុស្ស៊ី ដែលបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិសុខជាយុទ្ធសាស្ត្ររបស់ប្រទេស ។

សន្ធិសញ្ញានុយក្លេអ៊ែរ គឺជាកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។  នៅឆ្នាំ២០១៩ ភាគីអាមេរិកបានដកខ្លួនចេញពី សន្ធិសញ្ញា ដោយលើកឡើងពីការមិនគោរពតាមរុស្ស៊ី ។  រុស្ស៊ី​បាន​ផ្អាក​សន្ធិសញ្ញា​នេះ ហើយ​បាន​ប្រកាស​ផ្អាក​លើ​លក្ខខណ្ឌ​ដែល​អាមេរិក​ធ្វើ​ដូចគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា 

To Top