ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ថ្លែងអំពីលទ្ធភាពនៃការដួលរលំ នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ ជាមួយនឹងសហរដ្ឋអាមេរិក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីមានសិទ្ធិដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅលើដី នៅពេលដែលចាត់ទុកថាចាំបាច់និងបន្ទាប់ពីការដួលរលំនៃសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ១៩៨៧ជាមួយសហរដ្ឋអាមេរិក។ 

កន្លងមក ទីក្រុងមូស្គូបានជ្រើសរើសមិនដាក់អាវុធបែបនេះនៅក្នុងតំបន់មួយចំនួន លុះត្រាតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងអនុវត្តយុទ្ធសាស្ត្រដូច្នេះជាមុនសិន។

កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖សកម្មភាពរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យការប្រកាន់ខ្ជាប់របស់ទីក្រុងមូស្គូចំពោះការផ្អាកនេះមិនអាចដំណើរការបានទៀតទេ ខណៈដែលពួកគេកំពុងបង្កើតការគំរាមកំហែងដោយផ្ទាល់ទៅ ដល់សន្តិសុខរបស់រុស្ស៊ី។

នៅពេលសួរដោយអ្នកកាសែតឱ្យធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារ លោក Peskov បាននិយាយថា ប្រទេសរុស្ស៊ី លែងមានដែនកំណត់ក្នុងរឿងនេះទៀតហើយ ហើយ លែងចាត់ទុកខ្លួនឯងថាជាប់នឹងអ្វីទាំងអស់ដែរ ។ លោកបានបន្ថែមថា ទីក្រុងមូស្គូរក្សាសិទ្ធិក្នុងការដាក់ពង្រាយមីស៊ីលទាំងនេះនៅពេលដែលចាត់ទុកថាចាំបាច់។

អ្នកនាំពាក្យវិមានក្រឹមឡាំង មិនបានបញ្ជាក់លម្អិតថា តើការសម្រេចចិត្តលើការដាក់ពង្រាយមីស៊ីលដែលមានសក្តានុពលត្រូវបានគេយករួចហើយឬនៅ។ លោក Peskov បាននិយាយថា មនុស្សម្នាក់ស្ទើរតែមិនអាចរំពឹងថានឹងមានសេចក្តីប្រកាសណាមួយនៅទីនេះទេ ដោយពណ៌នាថាវាជាសំណួរនៃការការពារជាតិ និងជាកិច្ចការងារដែលរសើប និងសម្ងាត់បំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top