បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bloomberg អំពីសន្ទស្សមហាសេដ្ឋីឬBillionaires Index បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរួមបញ្ចូលគ្នានៃអ្នកមានបំផុតរបស់រុស្ស៊ីបានកើនឡើងចំនួនទៅដល់២០,៤ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។
លោក Vladimir Potanin ដែលជាម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ Norilsk Nickel បានរក្សាតំណែងរបស់គាត់ជាបុរសមានបំផុតរបស់រុស្ស៊ីបន្ទាប់ពីបានបន្ថែម២,៥ពាន់លានដុល្លារទៅក្នុងទ្រព្យសម្បត្តិរបស់គាត់ដែលឥឡូវនេះមានចំនួន៣០,៤ពាន់លានដុល្លារ។
លោក Vagit Alekperov ស្ថាបនិកក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនប្រេងធំទីពីររបស់រុស្ស៊ី បានជាប់ចំណាត់ថ្នាក់លេខ២ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន២៦,៥ ពាន់លានដុល្លារ ដោយបន្ថែមទ្រព្យសម្បត្តិរបស់គាត់ចំនួន១,១ពាន់លានដុល្លារ។
លោក Alexey Mordashov ប្រធានក្រុមហ៊ុនផលិតដែក Severstal ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបាន ១,៩ ពាន់លានដុល្លារឡើងដល់ ២៥,២ ពាន់លានដុល្លារ។
លោក Leonid Mikhelson សហម្ចាស់ក្រុមហ៊ុន Novatek ដែលជាអ្នកផលិតឧស្ម័នធម្មជាតិធំជាងគេទីពីររបស់ប្រទេសរុស្ស៊ីបានមើលឃើញថាទ្រព្យសម្បត្តិរបស់គាត់កើនឡើង១,៤ ពាន់លានដុល្លារ ដែលនាំឱ្យចំនួនទ្រព្យសម្បត្តិសរុបរបស់គាត់កើនឡើងដល់២៣,៨ពាន់លានដុល្លារ។
គួរឲ្យដឹងដែរថាសន្ទស្សន៍Billionaires Indexនេះបាននឹងកំពុងតាមដានទ្រព្យសម្បត្តិរបស់បុគ្គលដែលមានជាងគេបំផុតចំនួន៥០០ នាក់របស់ពិភពលោកចាប់តាំងពីខែមីនា ឆ្នាំ២០១២ដោយប្រើទិន្នន័យទីផ្សារតាមពេលវេលាជាក់ស្តែង និងការបង្ហាញរបស់ក្រុមហ៊ុនផង៕
ប្រែសម្រួល៖ស៊ុនលី
