បរទេស៖យោងតាមការផ្សាយ របស់ RT សហរដ្ឋអាមេរិកកំពុងចាប់ផ្តើម កម្មវិធីសាកល្បងមួយ ដែលនឹងតម្រូវឱ្យជនបរទេសមក ពីប្រទេសមួយចំនួនអាចនឹងតំកល់ប្រាក់ រហូតដល់១៥,០០០ដុល្លារ សម្រាប់រៀបចំទិដ្ឋាការទេសចរណ៍ ឬធុរកិច្ច នេះបើយោងតាមការជូនដំណឹង ដែលបានបង្ហោះនៅក្នុង Federal Register កាលពីថ្ងៃអង្គារ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យអន្តោប្រវេសន៍ខុសច្បាប់ ក្លាយជាចំណុចស្នូល នៃតំណែងប្រធានាធិបតីរបស់គាត់ ដោយប្តេជ្ញានិរទេសជនចំណាកស្រុក ដែលមិនមានឯកសាររាប់លាននាក់។
រដ្ឋបាលរបស់លោកបានពង្រីកសន្តិសុខតាមព្រំដែន ការបង្កើនមូលនិធិឃុំខ្លួន ជនអន្តោប្រវេសន៍ និងគយចំនួន៣ដងរួចមកហើយ ព្រមទាំងកាត់បន្ថយ កម្មវិធីមនុស្សធម៌ និងឃុំខ្លួនជនចំណាកស្រុកខុសច្បាប់ រាប់ពាន់នាក់ទៀតផង។
កាលពីខែមិថុនា លោក Trump ក៏បានហាមឃាត់ទាំងស្រុង ឬដោយផ្នែកផងដែរក្នុងការចូល សម្រាប់ពលរដ្ឋនៃប្រទេសចំនួន១៩ ដោយផ្អែកលើហេតុផលសន្តិសុខ និងបានកំណត់ ថ្លៃសុចរិតភាព ជាកាតព្វកិច្ចលើអ្នកដាក់ពាក្យសុំទិដ្ឋាការ មិនមែនអន្តោប្រវេសន៍ទាំងអស់។
នៅក្រោមកម្មវិធីថ្មីដែលចាប់ផ្តើម នៅថ្ងៃទី២០ខែសីហា មន្រ្តីកុងស៊ុលអាមេរិកនឹងទាមទារលុយ តំកល់សម្រាប់រៀបចំទិដ្ឋាការពី៥,០០០ ដុល្លារទៅ ១៥,០០០ ដុល្លារពីអ្នកដំណើរមួយចំនួន។
ដំណើរការសម្រាប់រយៈពេលមួយឆ្នាំ កម្មវិធីអនុវត្ត ចំពោះអ្នកធ្វើដំណើរ B-1 និង B-2 មកពីប្រទេសដែលមានអត្រា ស្នាក់នៅលើសទិដ្ឋាការខ្ពស់ ទិន្នន័យត្រួតពិនិត្យមានកំណត់ ឬកម្មវិធីវិនិយោគពីពលរដ្ឋ ដោយមិនមានតម្រូវការស្នាក់នៅ នោះទេ៕
ប្រែសម្រួល៖ស៊ុនលី
