ដើម្បីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស សារមន្ទីររំលឹក សង្គ្រាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន បានបើកធ្វើពិព័រណ៍ប្រធានបទ «ដើម្បីរំដោះប្រជាជាតិ និងសន្តិភាពពិភពលោក» ដែលមានរូបភាពចំនួន ១៥២៥ សន្លឹក និងវត្ថុបុរាណចំនួន ៣២៣៧ ដុំ ដើម្បីបង្ហាញដោយគ្រប់ជ្រុងជ្រោយជាថ្មី នូវរយៈពេល ១៤ ឆ្នាំដ៏អស្ចារ្យដែលប្រជាជនចិន បង្ហូរឈាមប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន ។

ក្នុងសារមន្ទីរនេះ មានផែនទីដ៏មានតម្លៃមួយផ្ទាំង ដែលប្រកប ដោយអត្ថន័យមិនធម្មតា វាគឺជាផែនទីយោធាសម្រាប់ការប្រយុទ្ធកងវរសេនាធំ ចំនួនមួយរយនៃកងទ័ព Balu(ក្រុមទ័ពទី ១៨ នៃកងទ័ពបដិវត្តិន៍ជាតិ ដែលជាអតីតកងទ័ពរំដោះប្រជាជនចិន) ។
ក្នុងអំឡុងពេលសង្គ្រាមប្រជាជន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ផែនទីមួយផ្ទាំងនេះបានធ្វើជាសាក្សីនៃដំណើរលំបាកលំបិនរបស់ទាហានកងទ័ព Balu ដែលប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការប្រយុទ្ធកងវរសេនាធំ ។
វាក៏ធ្វើឱ្យយើងរំលឹកឡើងវិញ នូវការចងចាំអំពីសង្គ្រាមដែលមិនខ្លាចអំពើ ហិង្សាដ៏សាហាវព្រៃផ្សៃ ធ្វើការប្រយុទ្ធរហូតដល់ទីបញ្ចប់ផងដែរ។
នៅថ្ងៃទី ២០ ខែសីហាឆ្នាំ ១៩៤០ ដើម្បីកម្ទេច”គោលនយោបាយទ្រុង” របស់កងទ័ពជប៉ុន ឈ្លានពានប្រទេសចិន និងទប់ស្កាត់និន្នាការបញ្ច្រាស ដែលបន្ថូរបន្ថយនិង ចុះចាញ់ របស់បក្ខពួកប្រឆាំង នៃបក្សគួរមីញតាង កងទ័ព Balu ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន បានបើកការប្រយុទ្ធ ដែលមានការចូលរួមពីកងសេនាពលធំ ចំនួន ១០៥ នៅតំបន់ភាគខាងជើងប្រទេសចិន ។
ការប្រយុទ្ធកងសេនាពលធំចំនួនមួយរយដែលចាប់ពីខែសីហាឆ្នាំ ១៩៤០ រហូតដល់ខែមករាឆ្នាំ ១៩៤១ ជាការប្រយុទ្ធដែលមានទ្រង់ទ្រាយធំបំផុត និងមានរយៈពេលបន្តយូរបំផុត ដែលកងទ័ព Balu ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិនធ្វើនៅតំបន់ភាគខាងជើងប្រទេសចិន។
ផែនទីយោធាដ៏មានតម្លៃមួយនេះ មិនត្រឹមតែបានកត់ត្រានូវទិដ្ឋភាពដ៏អធិកអធមដែលកងសេនាពលធំចំនួន ១០៥ នៃកងទ័ព Balu ធ្វើការប្រយុទ្ធ នៅសមរភូមិ ភាគខាងជើង ប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងបានធ្វើជាសាក្សី នៃ ខណៈពេលជាប្រវត្តិសាស្រ្ត ដែលប្រជាជន ទាំងឡាយប្រឆាំង នឹងការឈ្លានពានក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនទៀតផង។ អំពីការប្រយុទ្ធកងវរសេនាពលធំមួយរយ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា បក្សកុម្មុយនីស្តចិន គឺជាសរសរស្តម្ភរបស់ប្រជាជនទាំងឡាយដែលប្រយុទ្ធប្រឆាំង នឹងការឈ្លានពាន ឯការប្រយុទ្ធកងសេនាពលធំ ចំនួនមួយរយធ្វើឱ្យពិភពលោក មើលឃើញឆន្ទៈដ៏មុតមាំ និងកម្លាំងដ៏ខ្លាំងក្លារបស់បក្សកុម្មុយនីស្តចិន និងប្រជាជនចិនក្នុងការប្រឆាំងនឹងការឈ្លានពាន ៕
