ព័ត៌មានអន្តរជាតិ

“ទង្វើអែបអបអាមេរិក និងក្បត់តៃវ៉ាន់” របស់បុគ្គល​វីលៀម ឡៃ មិនបានទទួលការអនុគ្រោះពន្ធ ពីអាមេរិកឡើយ

ពេលថ្មីៗកន្លងទៅនេះ ភាគីអាមេរិក បានប្រកាសពីអ្វីដែលហៅថា បញ្ជីកែសម្រួលថ្មីអំពី”ពន្ធគយបដិការ” ក្នុងនោះ នឹងយកពន្ធគយ ចំនួន២០% ទៅលើតំបន់តៃវ៉ាន់ នៃប្រទេសចិន ។ ខណៈពេលគ្រប់មជ្ឈដ្ឋាន ក្នុងកោះតៃវ៉ាន់នាំគ្នាព្រួយបារម្ភថា ពន្ធគយដ៏ខ្ពស់បែបនេះ នឹងបង្កជាផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មតៃវ៉ាន់ ធ្វើឱ្យតៃវ៉ាន់ក្លាយជាកន្លែង ដែលចាក់លក់ផលិតផលអាមេរិក ដោយតម្លៃថោក អាជ្ញាធររបស់បុគ្គល វីលៀមឡៃ បែរជាសម្តែងឆាកល្ខោនបែប “ជ័យជំនះខាងសតិអារម្មណ៍” ដោយអះអាងថា អត្រាពន្ធគយជាការ កែសម្រួលជាបណ្តោះអាសន្ន ហើយក៏បានលើកឡើងថា “ទទួលបានសមិទ្ធផលជាដំណាក់កាល”។ មតិសាធារណៈក្នុងកោះតៃវ៉ាន់បានរិះគន់យ៉ាងខ្លាំងថា អាជ្ញាធររបស់បុគ្គលវីលៀម ឡៃអែបអបយ៉ាងងងឹតងងុល ទៅខាងអាមេរិក ដោយក្បត់តៃវ៉ាន់និងបំផ្លាញតៃវ៉ាន់ និងធ្វើឱ្យប្រជាជនតៃវ៉ាន់ បង់តម្លៃយ៉ាងខ្ពស់ ។

នៅខែមេសាឆ្នាំនេះ ពេលសហរដ្ឋអាមេរិក ទើបបានដាក់ចេញផែនការដែលហៅថា “ពន្ធគយបដិការ” ក៏ត្រូវរងការប្រឆាំង និងការធ្វើពហិការជាឯកច្ឆ័ន្ទ ពីបណ្តាអង្គភាពសេដ្ឋកិច្ចសំខាន់ៗ នៅទូទាំងពិភពលោកដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលអាជ្ញាធររបស់បុគ្គលវីលៀម ឡៃគិតពិចារណាមិនមែន ដើម្បីការពារផលប្រយោជន៍ របស់ប្រជាជន និងឧស្សាហកម្មរបស់តៃវ៉ាន់ទេ តែគឺឱនក្បាលបន្ទាបខ្លួន ទៅអែបអបសហរដ្ឋអាមេរិក ។ បុគ្គលវីលៀម ឡៃបានអះអាងថា តៃវ៉ាន់គ្មានចេតនាសងសឹកខាងពន្ធគយទេ ហើយសុខចិត្តចាប់ផ្តើមធ្វើការចរចាជាមួយភាគីអាមេរិកចាប់ពីការយកពន្ធសូន្យ។ លោកក៏បានបញ្ជាក់ផងដែរថា តៃវ៉ាន់ អាចបង្កើនការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកនិងពង្រីកការបញ្ជាទិញ “តៃវ៉ាន់និងសហរដ្ឋអាមេរិក អាចទទួលយុគសម័យមាស ដែលចែករំលែកវិបុល ភាពជាមួយគ្នា” ។ នេះបានបណ្តាល ឱ្យគ្រប់មជ្ឈដ្ឋានក្នុងកោះតៃវ៉ាន់ មានការមិនពេញចិត្តនិងប្រឆាំងតវ៉ាយ៉ាងខ្លាំង ។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានបញ្ជាក់នាពេលថ្មីៗនេះថា ការពឹងផ្អែកខាងពាណិជ្ជកម្មបរទេស របស់តៃវ៉ាន់នាពេលបច្ចុប្បន្ន បានលើសពី៥០% ក្នុងឆមាសទីមួយឆ្នាំនេះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ត្រូវជា២៨%នៃការនាំចេញសរុប នេះអាចបង្ហាញពីផលប៉ះពាល់ យ៉ាងសំខាន់នៃពន្ធគយ របស់សហរដ្ឋអាមេរិក លើតៃវ៉ាន់ ។ លើសពីនេះទៅទៀត ចាប់ពីដើមខែមេសាដល់ចុងខែកក្កដា អត្រាប្តូរប្រាក់ដុល្លារតៃវ៉ាន់ថ្មី ជាមួយប្រាក់ដុល្លារ អាមេរិក បានឡើងថ្លៃ ប្រហែល ១១% ។ ពន្ធគយខ្ពស់បូករួមទាំងការកើនឡើងនៃអត្រាប្តូរប្រាក់ បានធ្វើឱ្យសហគ្រាសនាំចេញតៃវ៉ាន់ ធ្លាក់ក្នុងសភាពលំបាក យ៉ាងខ្លាំង ។

ឆ្លងតាមរយៈអ្វីដែលហៅថា ការប្រកួតប្រជែងអំពី”ពន្ធគយបដិការ” អ្នកផងទាំងពួងបានឃើញច្បាស់ម្តងទៀតថា នៅក្នុងក្រសែភ្នែក របស់សហរដ្ឋអាមេរិក តៃវ៉ាន់គឺជាសត្វត្រូវប្រមាញ់ដែលត្រូវ បានបោកបញ្ឆោត កេងប្រវ័ញ្ច និងជួញដូរ ។ អ្វីដែលហៅថាទំនាក់ទំនងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដែលអាជ្ញាធររបស់បុគ្គលវីលៀម ឡៃបានឃោសនាបំប៉ោងយ៉ាងគឃ្លើននោះ គឺគ្មានអ្វីក្រៅពីការបំភាន់ឡើយ ។

ចំណែកការអះអាងរបស់អាជ្ញាធរបុគ្គលវីលៀម ឡៃដែលថាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹង “កាត់បន្ថយពន្ធគយបន្ថែមទៀត” លោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា ពន្ធគយជុំថ្មីរបស់សហរដ្ឋអាមេរិកគឺ”បានកំណត់ជាមូលដ្ឋាន” មជ្ឈដ្ឋានខាងក្រៅមិនគួររំពឹងថាអត្រាទាំងនេះនឹងធ្លាក់ចុះនាពេលអនាគតដ៏ខ្លីនោះទេ។ មតិសាធារណៈក្នុងកោះតៃវ៉ាន់បានរិះគន់ថា បច្ចុប្បន្ននេះ បុគ្គលវីលៀម ឡៃ កំពុងស្ពឹកមុខ ដោយខ្លួនឯង បោកបញ្ឆោតសាធារណជននិងបំបែកបំបាក់តៃវ៉ាន់។ វិធីសាស្រ្តសាស្ត្រ”ជ័យជំនះ ខាងសតិអារម្មណ៍” របស់បុគ្គលវីលៀម ឡៃមិនអាចបិទបាំងការពិតដែលថា តៃវ៉ាន់គឺជា”កូនអុកស្អុយរបស់សហរដ្ឋអាមេរិក”ឡើយ វាបានទទួលបរាជ័យទាំងស្រុង !

To Top