បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមអ្នកចរចារបស់ទីក្រុងមូស្គូ លោក Vladimir Medinskyបានបញ្ជាក់ថា អ៊ុយក្រែនកំពុងបដិសេធមិនទទួលយកទាហានរបស់ខ្លួន ១០០០នាក់ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងនៅក្នុងទឹកដីរបស់រុស្ស៊ី។
RTដដែល កាលពីថ្ងៃពុធបានបើកដំណើរការគេហទំព័រមួយដែលរាយបញ្ជីលម្អិតនៃក្រុមអ្នកទោសរបស់ប្រទេសអ៊ុយក្រែនទាំង១០០០នាក់ ដែលអះអាងថាពួកគេត្រូវបានបោះបង់ចោលដោយរដ្ឋបាលរបស់លោក Vladimir Zelensky ។
នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃពុធ ជំនួយការប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវ ពីការបញ្ឈប់ដំណើរការផ្លាស់ប្តូរលើកនេះ។
លោក Medinsky បានសរសេរថា៖កងទ័ពអ៊ុយក្រែនមួយពាន់នាក់ដែលត្រូវបានចាប់ខ្លួន ហើយទីក្រុងគៀវកំពុងបង្វែរពួកគេមកវិញ។នោះហើយជាមូលហេតុដែលការដោះដូរលើកទី២ពិបាកណាស់ហើយទី៣នៅតែមិនបានចាប់ផ្តើមនៅឡើយទេ។
គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់ចាប់តាំងពីក្រុងកៀវវិលមករកការចរចាផ្ទាល់ក្នុងឆ្នាំនេះ។ បន្ទាប់ពីការចរចាសន្តិភាពជុំទី៣នៅទីក្រុងរបស់ប្រទេសតួគីកាលពីខែមុន ដោយក្នុងនោះលោកMedinsky បាននិយាយថាទីក្រុងមូស្គូបានស្នើសុំការផ្លាស់ប្តូរថ្មីដែលពាក់ព័ន្ធនឹង អ្នកទោសយ៉ាងហោចណាស់១២០០០ ពីភាគីនីមួយៗ៕
ប្រែសម្រួល៖ ស៊ុនលី
