បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនផលិតរថយន្តពិភពលោកចំនួន១៤ បានទទួលរងការខាតបង់ជិត១២ ពាន់លានដុល្លារចាប់តាំងពីការដកពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump ហើយត្រូវបានគេរំពឹងថានឹងបាត់បង់កាន់តែច្រើននៅចុងឆ្នាំនេះ។
លោក Trump បានប្រកាសពន្ធថ្មីនៅក្នុងខែមេសា ដោយផ្តោតលើប្រទេស និងដែនដីចំនួន១៨៥ហើយពន្ធគយ១០ភាគរយជាសកលលើយានជំនិះ និងគ្រឿងបន្លាស់ដែលនាំចូលទាំងអស់ចូលជាធរមាននៅថ្ងៃទី ៥ខែមេសា បន្ទាប់មកដោយអត្រាជាក់លាក់របស់ប្រទេសនៅថ្ងៃទី៩ខែមេសា។
យោងតាមការវិភាគរបស់ WSJ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងនោះក្រុមហ៊ុន Toyota បានរក្សាការខាតបង់ដ៏ធំបំផុតប្រហែល៣ពាន់លានដុល្លារក្នុងត្រីមាសទីពីរប៉ុណ្ណោះហើយរំពឹងថានឹងមានផលប៉ះពាល់ពន្ធសរុបចំនួន៩,៥ពាន់លានដុល្លារនៅចុងឆ្នាំសារពើពន្ធដែលបញ្ចប់ខែមីនា២០២៦ ។
ក្រៅពីនោះក្រុមហ៊ុន Volkswagen ត្រូវបានគេរាយការណ៍ថាបានខាតបង់ចំនួន១,៥ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន Ford និង General Motors បានរាយការណ៍ពីការខាតបង់លើសពី១ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ដូចគ្នានេះ។
សម្រាប់ក្រុមហ៊ុនTesla បានរងផលប៉ះពាល់តិចតួចបំផុតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗ ដោយមានការខាតបង់ប្រមាណ៣០០ លានដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី
