ព័ត៌មានអន្តរជាតិ

ជំនួបរវាងលោក ពូទីន និងលោក ត្រាំ នឹងត្រូវធ្វើឡើងនៅដើមសប្តាហ៍ក្រោយ

xinhua

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា លោកសង្ឃឹមសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅដើមសប្តាហ៍ក្រោយ ជាមួយនឹងប្រទេសអារ៉ាប់រួម (UAE) នឹងក្លាយជាទីកន្លែងដ៏មានសក្តានុពលមួយ។

ជំនួយការប្រធានាធិបតីរុស្ស៊ី Yury Ushakov បានបញ្ជាក់ថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នារៀបចំ កិច្ចប្រជុំប្រធានាធិបតីនៅប៉ុន្មានថ្ងៃខាងមុខ ដោយភាគីអាមេរិកបានផ្តួចផ្តើមជំរុញឱ្យ មានកិច្ចចរចាទ្វេភាគីកម្រិតខ្ពស់។

លោក​បាន​បន្ទរ​ទស្សនៈ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Marco Rubio ដែល​ថា មេដឹកនាំ​ទាំង​ពីរ​ឥឡូវ​មាន​ចំណុច​សំខាន់​ដើម្បី​និយាយ​ក្នុង​កិច្ច​ពិភាក្សា​របស់​ពួកគេ។

លោក ពូទីន បានឲ្យដឹងថា រុស្ស៊ីមានមិត្តភ័ក្តិជាច្រើន ដែលត្រៀមខ្លួនជាស្រេច ដើម្បីជួយរៀបចំកិច្ចប្រជុំរបស់គាត់ជាមួយសហសេវិកអាមេរិក។  លោក​បាន​បន្ដថា​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​ទាំង​នោះ​គឺ​រដ្ឋ​មន្ត្រី​ការ​បរទេស​អារ៉ាប់រួមលោក Sheikh Abdullah bin Zayed Al Nahyan។

កាសែត New York Times ធ្លាប់បានរាយការណ៍ថា លោក ត្រាំ មានបំណងជួបផ្ទាល់ជាមួយលោក ពូទីន នៅដើមសប្តាហ៍ក្រោយ ដោយមានផែនការនឹងបន្តបន្ទាប់ បន្តិចទៀតជាមួយនឹងកិច្ចប្រជុំត្រីភាគី ដែលពាក់ព័ន្ធនឹងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top