ព័ត៌មានអន្តរជាតិ

ជនជាតិថៃម្នាក់ ដុតអ្នកទេសចរជនជាតិ ម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក

បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះជាជនជាតិម៉ាឡេស៊ីទាំងពីរនាក់ ត្រូវបានគេស្គាល់ថាជា Ong Yik Leong អាយុ 26 ឆ្នាំ និង Gan Xiao Zhen អាយុ 27 ឆ្នាំ ត្រូវបានគេរាយការណ៍ថាកំពុងអង្គុយ នៅលើជណ្តើរនៃផ្សារទំនើប Big C ទល់មុខផ្សារទំនើប Central World លើផ្លូវ Ratchadamri នៅពេលដែលបុរសម្នាក់ត្រូវបានគេចោទថា បានសារធាតុរាវងាយឆេះលើពួកគេពីខាងក្រោយ។

ជនរងគ្រោះបានរត់គេ ចខ្លួនទាំងតក់ស្លុត ប៉ុន្តែជនសង្ស័យមានឈ្មោះ Varakorn Pubthaisong អាយុ ៣០ឆ្នាំ បានដេញតាមពួកគេ ហើយដុតពួកគេ, នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។

បើតាម​លោក Bong Yik Jui ភារធារី​ទទួលបន្ទុក​កិច្ចការ​បណ្តោះអាសន្ន​នៃ​ស្ថានទូត​ ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​ថៃ​បាន​រាយការណ៍​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ថា ភ្ញៀវទេសចរ​នោះ គឺស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ៕

To Top