ព័ត៌មានអន្តរជាតិ

លោក ពូទីន និងប្រធានាធិបតីចិន ពិភាក្សាតាមទូរស័ព្ទ អំពីអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក

kyodo

បរទេស៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ដោយ​ដក​ស្រង់​សម្តី ​ការិយាល័យ​របស់​លោក ស៊ីថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ដោយសង្ខេបទៅមេដឹកនាំចិន លោក ស៊ី ជីនពីង អំពីកិច្ចពិភាក្សានាពេលថ្មីៗនេះ ជាមួយបេសកជនពិសេស របស់សហរដ្ឋអាមេរិក លោក Steve Witkoff ទាក់ទងនឹងជម្លោះអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលដ៏មានសក្តានុពល រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ត្រូវបានគេរាយការណ៍ និយាយអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាប្រឈមជាសកល ។ លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូឲ្យតម្លៃលើតួនាទីស្ថាបនារបស់ចិន ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ហើយត្រៀមខ្លួន ដើម្បីរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយទីក្រុងប៉េកាំង។

លោក ស៊ី ស្វាគមន៍ទំនាក់ទំនងរវាងរុស្ស៊ី និង សហរដ្ឋអាមេរិក សម្តែងការគាំទ្រសម្រាប់ ទំនាក់ទំនងដែលប្រសើរឡើង និងគាំទ្រ ដំណោះស្រាយនយោបាយយូរអង្វែង ចំពោះជម្លោះរបស់ទីក្រុងម៉ូស្គូជាមួយទីក្រុងគៀវ ។ លោកត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​បាន​និយាយ​ថា​៖ «​គ្មាន​ដំណោះស្រាយ​សាមញ្ញ​ចំពោះ​បញ្ហា​ស្មុគស្មាញ​នោះ​ទេ​» ដោយ​បាន​សន្យា​ថា​ប្រទេស​ចិន ​នឹង​បន្ត​ជំរុញ​ការ​សន្ទនា​ដើម្បី​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់៕

To Top