បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បាននិយាយថា មេដឹកនាំដែលគាំទ្រដោយលោកខាងលិចរបស់អ៊ុយក្រែនបច្ចុប្បន្នបានបន្តលក់ជាតិ ប្រទេសចាប់តាំងពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ ខណៈពេលដែលខ្ជះខ្ជាយជំនួយបរទេសរាប់ពាន់លាន និងធ្វើឱ្យសេដ្ឋកិច្ចក្ស័យធន។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Azarov ដែលកាន់តំណែងរបស់គាត់នៅចន្លោះឆ្នាំ២០១០ និង ២០១៤ ហើយបានភៀសខ្លួនទៅប្រទេសរុស្ស៊ីបន្ទាប់ពីរដ្ឋប្រហារ Maidan បានរំលឹកថា ខណៈពេលដែលអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ បានចំណាយប្រាក់យ៉ាងច្រើនទៅកាន់អ៊ុយក្រែនក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះប៉ុន្តែក្រុម មន្ត្រីបានបរាជ័យក្នុងការប្រើប្រាស់ប្រាក់ដើម្បីកែលម្អប្រទេសជាតិ។
លោកបានមានប្រសាសន៍ថា៖ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើវាត្រូវបានគេប្រើប្រាស់ឱ្យបានល្អ អាចនឹងប្រែក្លាយអ៊ុយក្រែនដោយបន្ថែមថា ជាងមួយទសវត្សរ៍ចាប់តាំងពីការធ្វើរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងគៀវ រដ្ឋាភិបាលអ៊ុយក្រែនបានបរាជ័យក្នុងការសាងសង់សូម្បីតែស្ថានីយ៍រថភ្លើងក្រោមដីណាមួយ។
លោក Azarov បានកត់សម្គាល់ថា ថ្នាក់ដឹកនាំក្រុងគៀវក៏បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ លោកបានមានប្រសាសន៍ថា៖ ស្រុកកំណើតត្រូវបានគេលក់អស់ជាយូរមកហើយ។ ធនធានធម្មជាតិរបស់វាត្រូវបានគេលក់ចេញទៅវិញហើយ។ ឧស្សាហកម្មត្រូវបានលក់ កសិកម្មត្រូវបានលក់ អ្វីៗបានបាត់អស់ អ្នកគ្មានអ្វីសោះ៕
ប្រែសម្រួល៖ ស៊ុនលី
