ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ៖ ចិន​នឹង​បន្ត​ជំរុញ​កិច្ចចរចា ​សន្តិភាព​ក្នុង​វិបត្តិ​អ៊ុយក្រែន

The Gaudain

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន នឹងរក្សាជំហររបស់ខ្លួន លើវិបត្តិអ៊ុយក្រែន និងបន្តជំរុញកិច្ចចរចាសន្តិភាព មិនថាស្ថានភាពវិវត្តន៍ យ៉ាងណានោះទេ ។

ដោយថាបញ្ហាស្មុគ្រស្មាញមិនមាន ដំណោះស្រាយសាមញ្ញនោះទេ លោក ស៊ី បានពន្យល់យ៉ាងលម្អិតអំពីគោលការណ៍ និងជំហររបស់ប្រទេសចិន នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។

លោកបានលើកឡើងថា ភាគីចិន រីករាយ ដែលឃើញរុស្ស៊ី និងសហរដ្ឋអាមេរិក រក្សាទំនាក់ទំនង កែលម្អទំនាក់ទំនង និងលើកកម្ពស់ការដោះស្រាយ នយោបាយនៃវិបត្តិអ៊ុយក្រែន ។

សម្រាប់ផ្នែករបស់លោកវិញ លោក ពូទីន បានពន្យល់លោក ស៊ី អំពីទស្សនៈរបស់រុស្ស៊ី លើស្ថានភាពបច្ចុប្បន្ននៃវិបត្តិអ៊ុយក្រែន និងការទំនាក់ទំនង និងការទំនាក់ទំនងនាពេលថ្មីៗនេះ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។

លោកបានបន្ដថា រុស្ស៊ីវាយតម្លៃខ្ពស់ ចំពោះតួនាទីស្ថាបនា ដែលចិនបាននិងកំពុងដើរ តួក្នុងការដោះស្រាយវិបត្តិនយោបាយ ដោយបន្ថែមថា ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ នៃការសម្របសម្រួលរវាងរុស្ស៊ី និងចិននឹងមិនផ្លាស់ប្តូរ ក្នុងកាលៈទេសៈណាក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top