ព័ត៌មានអន្តរជាតិ

ទាហានកង​ទ័ព​ជើង​ទឹក​ថៃ​ ស្លាប់​ក្នុង​ពេលកំពុង​រៀបចំសព្វាវុធ​នៅ​ព្រំដែន​កម្ពុជា-ថៃ

‎បរទេស៖ កង​ទ័ព​ជើង​ទឹក​ថៃ​បាន​បាត់​បង់​នាយ​ទាហាន​ម្នាក់​ដែល​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ពេលកំពុង​រៀបចំសព្វាវុធ​នៅ​ព្រំដែន​កម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។

‎ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ Parach Rattanaichaiphan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបង្ហើបថា ជាការឆ្លើយតបនឹងសារ និងរូបភាពដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត អំពីការស្លាប់របស់អនុសេនីយ៍ឯក Pattarawut Rattanawong ដោយសារឧបទ្ទវហេតុទាក់ទងនឹងអាវុធនៅព្រំដែនកម្ពុជា-ថៃ។

‎លោក​បាន​បញ្ជាក់​ថា លោក​អនុសេនីយ៍ឯក Pattarawut Rattanawong បាន​ស្លាប់​ក្នុង​ពេល​បំពេញ​មុខងារ​ជា​នាយទាហាន​ជើង​ទឹក​ជួយ​ដល់​កង​កម្លាំង​ប្រយុទ្ធ​ជើង​គោក​ក្នុង​ប្រតិបត្តិការ​រួម។

‎ឧបទ្ទវហេតុនេះបានកើតឡើងនៅឯមូលដ្ឋានរបស់ពួកគេខណៈពេលដែលគាត់កំពុងពិនិត្យមើលការត្រៀមខ្លួននៃអាវុធ។ ក្រោយមកគាត់បានស្លាប់នៅមន្ទីរពេទ្យ។

‎ប្រែសម្រួល ណៃ តុលា

To Top