ព័ត៌មានអន្តរជាតិ

សារព័ត៌មានអាមេរិក NBC News ផ្សាយថា លោក Trump ស្រែកដាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចំពោះការច្រានចោលភាពអត់ឃ្លាននៅតំបន់ហ្គាហ្សា

RT News

បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានស្រែកដាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងអំឡុងពេលពិភាក្សាតាមទូរស័ព្ទ បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលបានព្យាយាមបន្ទាបពីភាពសំខាន់នៃរបាយការណ៍អំពីភាពអត់ឃ្លាននៅក្នុងតំបន់ ហ្គាហ្សា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Netanyahu បានអះអាងជាសាធារណៈថា “គ្មានការអត់ឃ្លាននោះទេ” នៅក្នុងបរិបទប៉ាឡេស្ទីន ដែលត្រូវបានរារាំងដោយកងកម្លាំងយោធាអ៊ីស្រាអែល ទោះបីជាមានការអះអាងជាច្រើនប្រឆាំងនឹងបុគ្គលិកពេទ្យនៅហ្គាហ្សាក៏ដោយ។

ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Trump បាន​បង្ហាញការមិនព្រមព្រៀងជាមួយលោក Netanyahu ដោយ​ប្រាប់​អ្នក​កាសែត​ថា ការ​អត់​ឃ្លាន​គឺ​ពិត​មែន។

យោងតាមគេហទំព័រនោះ លោក Netanyahu បានទទូចក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយលោកTrump ថា ការចោទប្រកាន់នៃភាពអត់ឃ្លានរីករាលដាលនៅក្នុងតំបន់ ហ្គាហ្សា ត្រូវបានប្រឌិតឡើងដោយក្រុមសកម្មប្រយុទ្ធ Hamas ប៉ុន្តែលោក Trump បានកាត់គាត់ ដោយលើកឡើងនូវមតិរបស់គាត់ និងបញ្ជាក់ថា ជំនួយការរបស់គាត់បានបង្ហាញភស្តុតាងដល់គាត់ផ្ទុយពីនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top