ព័ត៌មានអន្តរជាតិ

លោក Donald Trump អះអាងថា ជម្លោះអ៊ុយក្រែន អាចក្លាយជាសង្គ្រាមលោកលើកទី៣

RT News

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា ជម្លោះអ៊ុយក្រែនអាចកើនឡើងដល់សង្គ្រាមលោកលើកទី៣ ក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកពីមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបានអះអាងជាញឹកញាប់ថា ភាពតានតឹងជាសកលបានឈានដល់កម្រិតកំពូល នៅពេលដែលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ឈានដល់ចំណុចទាបបំផុត ក្រោមការដឹកនាំរបស់លោក Joe Biden ។ ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករា លោក Trump បានបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរបស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ី ដែលត្រូវបានផ្អាកចាប់តាំងពីជម្លោះកើនឡើងនៅឆ្នាំ ២០២២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រ លោក Trump បានអះអាងថា ប្រសិនបើមិនមែនសម្រាប់សកម្មភាពរបស់រដ្ឋបាលរបស់លោកទេនោះ ជម្លោះអ៊ុយក្រែននឹង “ក្លាយជាសង្រ្គាមពិភពលោក” ។

ប្រធានាធិបតី​អាមេរិក Donald Trump បាន​ដាក់​ស្លាក​ជម្លោះ​នេះជា​ថ្មី​ម្តង​ទៀត​ថា “សង្រ្គាម​របស់​លោក Biden” ហើយ​បាន​រិះគន់​អ្វី​ដែល​លោក​បាន​ពណ៌នា​ថា​ជា​ការ​គាំទ្រ​ខាង​យោធា​ដ៏ច្រើន​របស់​រដ្ឋបាល​មុន​ (រដ្ឋបាលលោក Biden) សម្រាប់​ក្រុង​គៀវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top